ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ពលរដ្ឋ និងសិស្សានុសិស្ស បានសហការរៀបចំកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ២៧ កុម្ភៈ លើកទី១១ ក្រោមប្រធានបទ ៖ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ នៅបរិវេណវិមានឈ្នះ ឈ្នះ ។
ក្នុងកម្មវិធីនេះ ឯកឧត្តម ហួត ហៃ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបង្កើនការសម្អាតបរិស្ថាន ត្រៀមទទួលភ្ញៀវSEA GAMES។
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការរួមគ្នាសម្អាតបរិស្ថាន ការមិនចោលសំរាមពាសវាលពាសកាល និងផ្តល់ស្នាមញញឹមរាក់ទាក់ គឺជាការត្រៀមទទួលភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា និងការមកទស្សនាការប្រកួតកីឡាSEA GAMESនិងPARA GAMES នៅកម្ពុជាប្រកបភាពកក់ក្តៅទាក់ទាញ។
អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបានថ្លែងថា តាមរយៈការថ្ងៃប្រារព្ធទិវាជាតិទីក្រុងស្អាតនេះ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបានថ្លែងថា បច្ចុប្បន្នយើងទាំងអស់គ្នា កំពុងរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ សម្អាតបរិស្ថានជុំវិញខ្លួនយើង ដោយគិតចាប់ចេញពីផ្ទះ តាមផ្លូវសាធារណៈ និងនៅកន្លែងធ្វើការងារផ្សេងៗ ឲ្យបានស្អាត ហើយយើងក៏សូមអំពាវនាវពលរដ្ឋដទៃ រួមគ្នាសម្អាតបរិស្ថាន កុំចោលសំអាត ឥតសណ្តាប់ធ្នាប់ ដែលនាំឲ្យពិបាកសម្អាត។
ឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអានសារលិខិត ទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយក្នុងសារនោះ សម្តេចតេជោ បានស្នើរួមគ្នាសម្អាតបរិស្ថាន និងត្រូវជំរុញ អនុវត្តគោលនយោបាយ ឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែង ការស្តារកំណើនទេសចរណ៍ពីវិបត្តិកូវីដ១៩ ជាពិសេសជំរុញការចូលរួមទស្សនាយុទ្ធនាការ យើងជាម្ចាស់ផ្ទះ ដើម្បីអបអរសាទរ ព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ ដោយត្រូវ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស មុខមាត់កម្ពុជា តាមរយៈ បង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទំលាប់ការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការតុបតែងភូមិដ្ឋានជាដើម នៅតាមមូលដ្ឋានក្រុងស្រុកខ័ណ្ឌឲ្យបានផុសផុស៕ អត្ថបទ ស៊ុម សុខជា