ក្រសួងសុខាភិបាល រម្លឹកឪពុកម្ដាយត្រូវដាក់កុមារឱ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់ ក្រោយរកឃើញករណីផ្តាសាយបក្សីទី២

2023/02/24 09:44:02 pm        595

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្តក្រើនរម្លឹកដល់ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំងអស់ត្រូវដាក់កុមារនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ និងព្យាយាម​ឱ្យកុមារ​លេង​ឱ្យឆ្ងាយពីសត្វ បក្សីដូចជាមានមាន់ និងទាជាដើម បន្ទាប់ពីក្នុងខែកុម្ភៈនេះបានរក​ឃើញករណី​ឆ្លងជំងឺផ្ដាសាយបក្សី(H5N1)ចំនួន ២ ករណី ជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរង​គ្រោះច្រើន។

ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ក្រើនរម្លឹក ដល់​បងប្អូនប្រជាពលរដ្ឋទូទៅថា «ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង​ដល់សុខភាព​ប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និង​មានភាពងាយរងគ្រោះច្រើន។

ឯកឧត្ដមបន្តថា ជានិច្ចកាលកុមារតែងតែមានការលេង​ និងឱ្យចំណី​បសុបក្សី ក្នុងស្រុក ឬជួយបោស​សម្អាតទ្រុង និងប្រមូលស៊ុតមាន់-ទា ហើយជាងនេះទៅទៀត កុមារអាច​ប៉ះពាល់ជិតស្និទ្ធ​ជាមួយ​បសុបក្សី​ដោយសារពួកគេចាត់ទុកវាដូចជាសត្វដែលចិញ្ចឹម ​និងលេងជាមួយសត្វដូច្នេះពួកគ មានភាព​ងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេងកន្លែង ដែលមានបសុបក្សី។

ឯកឧត្ដមបញ្ជាក់ថា៖«សូមរម្លឹក ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំងអស់ត្រូវដាក់កុមារនៅ​ឱ្យឆ្ងាយ​ពីសត្វបក្សីឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយ ពីសត្វទាំងនោះ មានមាន់ និងទាជាដើម»។

ក្រសួងសុខាភិបាលបានរម្លឹកឪពុកម្ដាយ អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវប្រាកដថា កុមារ ឧស្សាហ៍លាងដៃជាមួយសាប៊ូ នឹងទឹកស្អាត មុនពេល និងក្រោយពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះជាមួយបសុបក្សី។ ប្រសិនបើកុមារ មាន​ដង្ហើម​ញាប់ ឬពិបាកដកដង្ហើមត្រូវនាំកុមារ​ទៅរកការព្យាបាលជាបន្ទាន់នៅគ្រឹះស្ថានសុខាភិបាល (បណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ដែលនៅជិតផ្ទះ របស់លោកអ្នកបំផុត ហើយត្រូវប្រាប់បន្តី សុខាភិបាល អំពីប្រវត្តិប៉ះពាល់ ជាមួយសត្វបក្សីឈឺឬងាប់។

បើតាមក្រសួងសុខាភិបាល ក្នុងខែកុម្ភៈនេះកម្ពុជាបានរកឃើញករណីជំងឺផ្ដាសាយបក្សីទី២ នៅកម្ពុជា បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់​រយៈពេល៩ឆ្នាំកន្លងមក​ហើយនៅកម្ពុជា។ ករណីចុងក្រោយនេះគឺជាករណីទី ៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងករណីឆ្លងជំងឺនេះមាន ៤៥ ករណីកើតលើកុមាររយុក្រោម ១៤ ឆ្នាំ និង ៣១ ករណីក្នុងចំណោមករណីទាំង ៥៨ ជានារី។

ក្រសួងសុខាភិបាលបញ្ជាក់ថា ចាប់តាំងពីមានជំងឺផ្ដាសាយបក្សីលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន ៥៨ ករណីមានតែ ១៩ ករណីទេ​ដែលមានជីវិត៕ អត្ថបទ៖ វ៉ន ដារ៉

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm