វ៉ាក់សាំង ​Sinovac ជំនួយ​របស់ប្រទេស​ចិន​នឹង​ទៅ​ដល់​ទឹកដី​ម្ចាស់ផ្ទះ Copa America ថ្ងៃនេះ​

2021/04/28 10:01:44 am        403

​បាល់ទាត់៖ ​វ៉ាក់សាំង Sinovac​ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​នឹង​ទៅដល់​ទឹកដី​អាមេរិក​ខាងត្បូង​ថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រើប្រាស់​សំរាប់​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង Copa America​។

​​វ៉ាក់សាំង​ចំនួន ៥​ម៉ឺន​ដូ​ស​នឹង​ទៅដល់​ទឹកដី​ប្រទេស​អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី ​ដែល​ជា​សហ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​ជាង​គេ​ក្នុង​តំបន់​មួយ​នេះ​។ ​កាលពីដើម​ខែ​មេសា​កន្ល​ង​ទៅ​ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Sinovac Biotech បាន​ចុះ​កិច្ចព្រមព្រៀង​ ជាមួយ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង CONMEBOL ក្នុង​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​ចាក់​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដែល​នឹង​ចូល​រួមព្រឹត្តិការណ៍ Copa America ឆ្នាំនេះ​។ ​​កីឡាករ​បាល់ទាត់ គ្រូ​បង្វឹក ក្រុមការងារ​បច្ចេកទេស មន្ត្រី​អាជ្ញា​កណ្តាល​ជាដើម​សុទ្ធតែ​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​ទាំង​អស់​គ្នា​។ ព្រឹត្តិការណ៍ Copa America នៅលើ​ទឹកដី​អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា​ខាងមុខនេះដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា បន្ទាប់ពី​ត្រូវ​បាន​លើក​ពេល​មួយ​ឆ្នាំ​ដោយ​សារ​វិបត្តិ Covid-19​។

​​សូម​បញ្ជាក់​ថា ​អាមេរិក​ខាងត្បូង​ជា​ទ្វីប​ដែល​មាន​ការឆ្លង ​រីក​រាលដាល​ខ្លាំង​នៃ​មេរោគ​រាតត្បាត Covid-19 ជាក់ស្ដែង​អា​ហ្ស​ង់​ទីន​មាន​អ្នក​ឆ្លង​សរុប​ជិត ៣​លាន​នាក់ និង​មាន​ករណី​ស្លាប់​ជាង ៦​ម៉ឺន​នាក់ ឯ​កូ​ឡុំ​ប៊ី​មាន​អ្នក​ឆ្លង​សរុប​ប្រហាក់ប្រហែល​អា​ហ្ស​ង់​ទីន​ដែរ និង​មាន​ករណី​ស្លាប់​ជាង ៧​ម៉ឺន​នាក់​។ ប្រេ​ស៊ី​ល​ជា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង ​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ និង​ឈរ​លេខ​៣ លើ​ពិភព​លោក ដោយមាន​អ្នក​ឆ្លង​សរុប​ជាង ១៤​លាន​នាក់ និង​ស្លាប់​ជិត ២០​ម៉ឺន​នាក់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm