មន្ត្រីជាន់ខ្ពស់​របស់​អឺរ៉ុប​និយាយថា ចិន​មិន​កំពុងផ្តល់ ហើយក៏​នឹងមិន​ផ្តល់​អាវុធ​ដល់​រុស្ស៊ី​នោះទេ

2023/02/24 09:45:06 pm        82

​អឺរ៉ុប៖ មន្ត្រី​កិច្ចការបរទេស​កំពូល​របស់​សហភាព​អឺរ៉ុបលោក Josep Borrell បាន​ជួប​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិនលោក Wang Yi នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន​។ លោក​បាន​និយាយថា ​លោក​បាន​សួរលោក Wang Yi អំពី​លទ្ធភាព​នៃ​ការគាំទ្រ​ផ្នែក​យោធា​របស់​ចិន​សម្រាប់​ប្រទេស​រុស្ស៊ី​។

លោក Borrell បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកុម្ភៈថា ​លោក​មាន​ភាពច្បាស់លាស់​ និង​អះអាង​យ៉ាងខ្លាំង ដោយនិយាយ​ថា ​យើង​ទាំងពីរ​នាក់​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ល្អ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​ ​លោក Borrell និយាយថា លោក​អាច​និយាយ​ឡើងវិញ​នូវ​អ្វីដែល​លោក Wang Yi បាន​ប្រាប់​លោក​ថា ចិន​មិន​កំពុងផ្តល់​អាវុធ​ឱ្យ​រុស្ស៊ី​នោះទេ ហើយក៏​នឹងមិន​ផ្តល់​អាវុធ​ឱ្យ​រុស្ស៊ី​នោះដែរ ព្រោះ​វា​ជា​ផ្នែក នៃ​គោលនយោបាយ​ការបរទេស​ដែល​មិន​ផ្តល់​អាវុធ​ដល់​ភាគី​ជម្លោះ​។

​ចាប់តាំងពី​ទីក្រុង​មូ​ស្គូបាន​ឈ្លានពាន​ប្រទេសជិតខាង​របស់ខ្លួន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ​ឆ្នាំមុន​មក ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បង្ហើប​ម្តង​ហើយ​ម្តង​ទៀតថា រុស្ស៊ី​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​ប្រសិនបើ​មានការ​គំរាមកំហែង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        4
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm