អភិបាលខេត្តឧត្តរមានជ័យ ជំរុញឲ្យជំនាញពាក់ព័ន្ធត្រូវពន្លឿនការចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនពលរដ្ឋឲ្យបានអស់ក្នុងឆ្នាំ២០២៣

2023/02/24 09:56:01 pm        643

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ​ បានជំរុញដល់មន្រ្តីជំនាញ​មន្ទីរស្ថាប័ន​តាមបណ្តាលក្រុងស្រុកដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យសិក្សាស្រាវជ្រាវ​កំណត់ព្រំឲ្យបានច្បាស់លាស់ លើបញ្ហាវិវាទដីធ្លីរដ្ឋដីតំបន់ការពារធម្មជាតិ ដែលមានការ​ពាក់ព័ន្ធ​ជាមួយប្រជាពលរដ្ឋ ត្រូវពន្លឿនការដោះស្រាយបញ្ហានេះ ឱ្យបានអស់ឆាប់រហ័ស ដើម្បីចេញប័ណ្ណកម្មសិទ្ធ ជូនពលរដ្ឋក្នុងឆ្នាំ២០២៣នេះ។

ឯកឧត្តម ប៉ែន កុសល្យ បានបន្តថា បន្ទាប់ពីមានការពាក់ព័ន្ធលើបញ្ហាដីលើតំបន់​ការពារធម្មជាតិ​ដែល​មានប្រជាពលរដ្ឋកំពុង​ធ្វើការ​អាស្រ័យផល​ក្នុងស្រុកចំនួនពីរគឺអន្លង់វែង និងស្រុកត្រពាំង​ប្រាសាទ ដែលមានប្រជាពលរដ្ឋពាក់ព័ន្ធជាច្រើនគ្រួសារ និងតាមបណ្តាល​ក្រុងស្រុកមួយ​ចំនួន​ផ្សេងៗទៀត។ កត្ដាទាំងអស់នេះ គឺជាបញ្ហាប្រឈមមួយដែលយើងទាំងអស់គ្នា​ត្រូវរួមគ្នាគិត​ដើម្បីធ្វើការដោះស្រាយជាបន្ទាន់ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងប្រើប្រាស់​ដីធ្លី ក្នុង​ពេលបច្ចុប្បន្ននេះ មានសិទ្ធប្រើប្រាស់ដីធ្លីស្របច្បាស់។

ឯកឧត្តម បញ្ជាក់ថា តំបន់ដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់លើតំបន់​ការពារធម្មជាតិ ពួកគាត់​មានសិទ្ធប្រើប្រាស់ស្របច្បាប់ ប៉ុន្តែតំបន់នោះស្ថិតក្នុងតំបន់ការពារធម្មជាតិ ដែលជាដីរបស់រដ្ឋ​ដដែល។

សូមរំលឹកថា​ តំបន់ការពារធម្មជាតិ ក្នុងខេត្តឧត្តរមានជ័យ មានបួនតំបន់រួមមាន តំបន់គូលេនព្រហ្មទេព ស្ថិតក្នុងស្រុកអន្លង់វែង តំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ស្ថិតនៅក្នុងក្រុងសំរោង ​តំបន់ទេសភាពបន្ទាយឆ្នារ ស្ថិតនៅជាប់រវាង​ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ​និងតំបន់របៀងអភិរក្សឧត្តរ ជាប់ព្រំដែន នៃជួរភ្នំដងរ៉ែក ៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm