EU និង​ប៉ម Eiffel បើកភ្លើង​បំភ្លឺ​ពណ៌​ទង់ជាតិ​អ៊ុយ​ក្រែ​ន​សម្រាប់​ខួប​មួយឆ្នាំ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2023/02/24 10:10:36 pm        83

​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​បើកភ្លើង​បំភ្លឺ​ទីស្នាក់ការ​កណ្តាល​ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​របស់ខ្លួនជា​ពណ៌​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ដើម្បី​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​។ សង្គ្រាម​អ៊ុយ​ក្រែ​នដែលជា​ជម្លោះទឹកដី​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ បាន​ជម្លៀស​មនុស្ស​រាប់លាន​នាក់ បំផ្លាញ​ទីក្រុង ទីប្រជុំជន និង​ភូមិ​របស់​អ៊ុយ​ក្រែ​ន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​។

សហភាព​អឺរ៉ុប​បាន​និយាយថា ចាប់តាំងពី​ការចាប់ផ្តើម​ជម្លោះ​នេះ សហភាព​អឺរ៉ុប​បានទទួល​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ចំនួន ៤លាន​នាក់​នៅលើ​ទឹកដី​របស់ខ្លួន ហើយ​បាន​សន្យាថា​នឹង​ចំណាយ​ទឹកប្រាក់ ៦៧ពាន់​លាន​អឺរ៉ូ​នៅក្នុង​ផ្នែក​ហិរញ្ញវត្ថុ មនុស្សធម៌ ថវិកា​សង្គ្រោះបន្ទាន់ និង​ជំនួយ​ផ្នែក​យោធា​។ ​ជាមួយគ្នានេះទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​បើកភ្លើង​បំភ្លឺ​ប៉ម Eiffel ពណ៌​ខៀវ និង​ពណ៌​លឿងជា​ពណ៌​ទង់ជាតិ​អ៊ុយ​ក្រែ​ន ខណៈដែល​សម្ព័ន្ធមិត្តរ​បស់​អ៊ុយ​ក្រែ​ន​នៅ​ជុំវិញ​ពិភពលោក ​បានរៀបចំ​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។ ការបើក​ភ្លើង​បំភ្លឺ​នេះជាការ​ប្រារព្ធ​ខួប​ ១​ឆ្នាំ​នៃ​សង្គ្រាម បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​ពេញលេញ​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២​។​

​ទន្ទឹមនឹង​នេះដែរ មហាសន្និបាត​អង្គការសហប្រជាជាតិ​បានដាក់​រុស្ស៊ី​ឲ្យ​នៅឯ​កោកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប្រារព្ធ​ខួប​មួយឆ្នាំ​ចាប់តាំងពី​ទីក្រុង​មូ​ស្គូ​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន ​ដោយ​អំពាវនាវ​ឱ្យមានសន្តិភាព​ពេញលេញ​ និង​យូរអង្វែង និង​បានទាមទារ​ម្តងទៀត​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​របស់ខ្លួន និង​បញ្ឈប់​ការប្រយុទ្ធ​។ មួយថ្ងៃ​បន្ទាប់ពី​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិនបានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ និង​បាន​សន្យា​ទំនាក់ទំនង​ភាពជា​ដៃគូ​កាន់តែ​ជ្រាលជ្រៅ​ជាមួយ​រុស្ស៊ី ទីក្រុង​ប៉េកាំង​បាន​បោះឆ្នោត​អនុប្បវាទជា​លើក​ទី​៤ ​ដែល​ប្រទេស​នេះធ្វើ​ទង្វើរ​បែបនេះ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​អ៊ុយ​ក្រែ​ន​។ សេចក្តីសម្រេច​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយមាន​សំឡេងគាំទ្រ ១៤១សំឡេង​ និង​អនុប្បវាទ​ចំនួន ៣២​សំឡេង​។ ប្រទេស​ចំនួន​៦ បាន​ចូលរួម​ជាមួយ​រុស្ស៊ី​ដើម្បី​បោះឆ្នោត​មិន​យល់ព្រម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm