អភិបាលរាជធានីប្រកាសដុសក្អែល តម្រង់ទិស មន្ត្រីដើម្បីអនុវត្តការផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ

2023/02/25 12:33:26 am        135

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញនឹងប្រើប្រាស់គ្រប់វិធានការ ដុសក្អែល តម្រង់ទិស មន្ត្រីទាំងអស់នៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានសម្លាភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំការពង្រឹងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ និងសង្កាត់ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងស្មៀន នៅសាលារាជធានីភ្នំពេញ នារសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបង្កើត​ច្រក​ចេញ​ចូលតែមួយ គឺមានគោលបំណងតែមួយគត់ នោះគឺបម្រើសេវាសាធារណៈជូន​ប្រជាពលរដ្ឋឱ្យ​បានទាន់​ពេល​វេលា ​និងមានសម្លាភាព។ ដូច្នេះ មន្ត្រីដែលជាប្រតិបត្តិករទាំងអស់ ត្រូវរួមគ្នាធ្វើ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ រាប់តាំងពីពាក្យសំដីឡើងទៅ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ការកោះហៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងស្មៀន មកប្រជុំពេលនេះ គឺមានបំណងកោតសរសើរមន្ត្រីដែលបានបំពេញការងារបានយ៉ាងល្អជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការងារបម្រើ​ប្រជាពលរដ្ឋ រហូតទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់គ្នា ។ កិច្ចប្រជុំនេះក៏មានបំណងណែនាំដុសក្អែល តម្រង់ទិស ចំពោះមន្ត្រីមួយចំនួនផងដែរ ដើម្បីឱ្យមន្ត្រីទាំងអស់​នៅថ្នាក់​ក្រោមជាតិអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ទាន់ពេលវេលា និងមានសម្លាភាព ជាមួយ​និងការរក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា នៅពេលខាងមុខនេះ ឯកឧត្តមនឹងដាក់កម្លាំង​បង្កប់ជាប្រជាពលរដ្ឋ​ទៅទទួល​សេវាពី​មន្ត្រី ដើម្បីឱ្យដឹងថា មន្ត្រីបម្រើប្រជាពលរដ្ឋបានល្អក្នុងកម្រិតណា។ ក្នុងនាមជាមន្ត្រី ត្រូវកែប្រែឥរិយាបទ​ពីពេលនេះទៅ​នៅពេលមានបញ្ហា កុំថា អភិបាលរាជធានីភ្នំពេញ មិនបានណែនាំជាមុនឱ្យសោះ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតិឱ្យមាន​ជាដាច់ខាតនៅ​ក្នុងផ្សារ​នានានៅក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ ក៏មិនឱ្យមានដែរ ។ បើរកឃើញថា នៅក្នុង​ផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm