រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​ផលិតករ​បង្កើន​គំនិត​ច្នៃប្រឌិត​ថ្មីៗ ខណៈ​ទីផ្សារ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​

2023/02/25 04:19:31 pm        511

សៀមរាប៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ដល់​ផលិតករ ពាណិជ្ជករ​កម្ពុជា ត្រូវ​ខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែម​ទៀត និង​រៀបចំ​ទំនិញ​សម្រាប់​បម្រើ​ទីផ្សារ​ត្រូវ​តែ​មាន​គុណភាព មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​អនុលោម​តាម​ស្តង់ដារ​អនាម័យ និង​មាន​តម្លៃ​សមរម្យ ទើប​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សេរី​បាន​។

ការ​អំពាវនាវ​ខាងលើនេះ ធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​បើក​ពិធី​សម្ពោធ​ពិព័រណ៍​ផលិត​ផល​ខ្មែរ និង​បន្លែ​ផ្លែឈើ​លើក​ទី​១៦ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៨ ឆ្នាំ​២០២៣ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លងទៅ​នៅ​ខេត្ត​សៀមរាប ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​, អភិបាលរង​ខេត្ត​សៀមរាប ផលិតករ ពាណិជ្ជករ កសិករ និស្សិត និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ ៣០០​នាក់​។ នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បញ្ជាក់​ថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ​របស់​ក្រសួងពាណិជ្ជកម្ម​។ យុទ្ធនាការ​នេះ​គឺជា​សំឡេង​ជួយ​ដាស់​ស្មារតី​ប្រជាជន​កម្ពុជា ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ជា​ជំហាន​ៗ​។

ឯកឧត្តម​បាន​បន្តថា តាមរយៈ​ការ​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ចំនួន ៧​រដូវ​កាល​កន្លងមកនេះ​បាន​ជួយ​ពង្រឹង​ខ្សែ​សង្វាក់​ផលិត​កម្ម​ក្នុងស្រុក​ជា​បណ្តើរៗ ហើយ​ផលិតករ​កម្ពុជា​ក៏មាន​ចំណេះដឹង ចំណេះ​ធ្វើ និង​ទទួល​បាន​បទពិសោធន៍​ល្អៗ​ជាច្រើន សម្រាប់​ពង្រឹង និង​ពង្រីក​ផលិតកម្ម អភិវឌ្ឍន៍​ផលិតផល និង​សេវា​របស់​ខ្លួន​បម្រើ​ឱ្យ​ទីផ្សារ​។ ជា​លទ្ធផល​សង្កេតឃើញ​ថា ផលិតផល​ខ្មែរ​មាន​វត្តមាន​នៅលើ​ទីផ្សារ​កាន់​តែ​ច្រើន ទាំង​ទីផ្សារ​ក្នុងស្រុក ហាង​លក់ទំនិញ​ក្នុង​អាកាសយានដ្ឋាន និង​ទីផ្សារ​នៅ​បរទេស និង​មាន​ការ​រីកចម្រើន​ទៅមុខ​ទាំង​គុណភាព សុវត្ថិភាព សោភ័ណភាព និង​អនាម័យ ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​រួមគ្នា​ជួយ​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក ជំរុញ​ការផ្សព្វផ្សាយ និង​ប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ ខណៈដែល​ក្រសួងពាណិជ្ជកម្ម​កំពុង​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​បន្ថែម​លើ​ទីផ្សារ​ដែលមាន​ស្រាប់ តាមរយៈ​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ​, កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​អេ​មី​រ៉ាត់​អារ៉ាប់​រួម ដែល​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​ទីផ្សារ​ទំនិញ សេវាកម្ម និង​វិនិយោគ​កម្ពុជា​កាន់តែ​ទូលំទូលាយ​។​

សូម​ជម្រាប​ថា ពិព័រណ៍​ផលិតផល​ខ្មែរ និង​បន្លែ​ផ្លែឈើ​លើក​ទី​១៦ ធ្វើឡើង​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ក្រុង​/​ខេត្តសៀមរាប ដោយមាន​ការដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​ខ្មែរ បន្លែ ផ្លែឈើ វត្ថុ​អនុស្សាវរីយ៍ ផលិតផល​របស់​សហគមន៍ និង​ផលិតផល​ភូមិ​១ ផលិត​ផល​១ មកពី​រាជធានី​-​ខេត្ត​ចំនួន​១២ ដោយមាន​ក្រុមហ៊ុន សហគ្រាស និង​អាជីករ​ក្នុងស្រុក​ចូលរួម​ចំនួន​ជាង​១០០​។ ក្នុងអំឡុងពេល​នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​ក៏​មាន​រៀបចំ​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ទៀត​ផង​ដែរ ដូចជា ការ​ចម្អិន​ម្ហូបអាហារ​ខ្មែរ កម្មវិធី​សិក្ខាសាលា​ស្តីពី​ការកំណត់​អត្តសញ្ញាណ និង​ការ​ផ្សព្វផ្សាយ​ផលិតផល​សក្កានុព​ល​កម្ពុជា កម្មវិធី​ផ្គូផ្គង​ពាណិជ្ជកម្ម កិច្ចពិភាក្សា​ស្តីពី​បន្លែ​សុវត្ថិភាព​សម្រាប់​កុមារ និង​ការ​លេង​សិល្បៈ​ខ្មែរ​កំដរ​ក្នុង​ពេល​រាត្រី​ផងដែរ​៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm