អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ធុអង្គរធំ

2021/04/27 03:14:02 pm        440


សៀមរាប ៖ ស្មៅពើកដ៏ក្រាស់ឃ្មឹក ដែលមានអាយុកាលជាច្រើនឆ្នាំ ស្ថិតនៅក្នុងទឹកកស្សិន្ធុ ក្រុងអង្គរធំ ពីខាងលិច ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារចេញពីកស្សិន្ធុនោះ ដើម្បីអភិរក្ស និងលើកតម្លៃប្រាង្គប្រាសាទបុរាណ អោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ ជាពិសេសសម្រួលដល់ប្រព័ន្ធចរន្ដទឹកនៅក្នុងកសិ្សន្ធុ។

ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៧ខែមេសានេះថា ស្មៅពើកនេះ បានដុះក្នុងកស្សិន្ធុក្រុងអង្គរធំ ពីខាងលិច និងឈាងខាងជើង ជាប់ខ្លោងទ្វារតាកាវ ដែលមានទំហំបណ្ដោយ១៥០០ម៉ែត្រ និងទំហំទទឹងជិត១០០ម៉ែត្រមានអាយុកាលជាច្រើនឆ្នាំមកហើយ ព្រោះមិនធ្លាប់មានការស្ដារម្ដងណាឡើយ ដែលនេះជាការស្ដារលើកទី១ ខុសពីកសិ្សន្ធុទន្លេអុំមានការថែទាំ និងសំអាតរាល់ថ្ងៃ។ការស្ដារនេះ ដោយប្រើដោយកំលាំងពលកម្មរបស់មនុស្ស និងប្រើប្រាស់សម្ភារៈធន់ស្រាល ដូចជាចងខ្សែទាញ មង ក្បូន ទូកអូសពើកចេញពីទឹកជាដើម ។ ឯកឧត្ដម ​បានបន្ដថា ការសា្ដរសាកល្បងដំបូងនេះ អាចប្រើរយៈពេលច្រើនខែ អាចពី៥ខែទៅ៦ខែទើបរួចរាល់ ខណៈដែលស្មៅពើកនេះ មានកម្រាស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ។

ឯកឧត្ដម បន្ដថា ការយកពើកចេញពីទឹកកសិ្សន្ធុនេះ មិនមានផលប៉ះពាល់ ដល់ជីវៈចម្រុះរបស់សត្វ ក៏ដូចជាដល់ប្រាង្គប្រាសាទបុរាណនោះឡើយ ។

បើតាមឯកឧត្ដម យិត ចាន់ដារដ្ឋ លើកឡើងថា គម្រោងសា្ដរពើកសាកល្បងនេះ បានចាប់ផ្ដើម កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ ក្រោយពេលមានការចូលរួមនិងគាំទ្រថវិកាផ្ទាល់ខ្លួនពីសប្បុរសជន រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនជាច្រើនទៀត។ សប្បុរសជនដែលបានចូលរួមស្ដារពើកនេះ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រាង្គប្រាសាទបុរាណនៅក្នុងកសិន្ធុក្រុងអង្គរធំ ដើម្បីទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស ជាពិសេសជួយលើកស្ទួយដល់ទេសភាពក្នុងតំបន់អង្គរ សម្រាប់ទាក់ទាញអ្នកទេសចរ និងជួយសម្រួលដល់ចរន្ដទឹកក្នុងកស្សិន្ធុក្រុងអង្គរធំផងដែរ៕

អត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm