វិស័យ​មីក្រូហិរញ្ញវត្ថុ​រួមចំណែក​លើកកម្ពស់​ការ​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ​នៅ​កម្ពុជា​

2023/02/25 05:43:06 pm        743

ភ្នំពេញ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​អង្គការ Water.org បានប្រកាស​ពី​កិច្ចសហការ​រយៈ​ពេល​ពី​រ​ឆ្នាំ ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សេវា​ទឹកស្អាត ​និង​អនាម័យ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​។

ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​របស់​សមាជិក សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ និង​ផ្តល់​ជូន​នូវ​ផលិតផល​ឥណទាន​ទឹក​ស្អាត និង​អនាម័យ​ដល់​អតិថិជន​របស់​ពួកគេ សំដៅ​ដល់​ការលើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ប្រសើរឡើង​លទ្ធភាព​ទទួល​បាន​សេវា​ទឹក​ស្អាត និង​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា​។​ កង្វះ​ទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសនៅ​តាម​តំបន់​ជនបទ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កិច្ចសហការ​រវាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​អង្គការ Water.org នឹង​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម ដើម្បី​អនុវត្ត​កម្មវិធី​ការ​អភិវឌ្ឍ​ឥណទាន​ទឹក​ស្អាត ក្នុង​នោះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​នឹង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ និង​កែលម្អ​ផលិត​ផល​ហិរញ្ញវត្ថុ​សម្រាប់​ទឹកស្អាត និង​អនាម័យ​ផង​ដែរ​។ ​

​ការអនុវត្ត​កម្មវិធី ការអភិវឌ្ឍ​ឥណទាន​ទឹកស្អាត ក៏​នឹង​ជួយ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​រក្សា​បាន​អតិថិជន​របស់ខ្លួន និង​គុណភាព​នៃ​ប្រាក់កម្ចី ដោយ​ធានា​បាន​នូវ​និរន្តរភាព​អាជីវកម្ម ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព និង​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ កិច្ច​សហការ​រវាង CMA និង​អង្គការ Water.org រួមចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ជួយ​ដល់​អតិថិជន​ព្រមទាំង​គ្រួសារ​ពួកគេ​មាន​ភាពប្រសើរឡើង​នូវ​គុណភាព​ជីវិត និង​សុខភាព​ល្អ​ជាង​មុន​តាម​រយៈ​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​។​

​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​សហការ​នេះ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ឥណទាន​ទឹកស្អាត និង​អនាម័យ​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​” និង​ចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​រប​ស់​សមាជិក តាមរយៈ​ការ​ផ្តល់ជូន​នូវ​ផលិតផល​ឥណទាន​ទឹកស្អាត និង​អនាម័យ​ដល់​អតិថិជន​របស់​ពួកគេ ដែល​នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​នៅ​ក្នុង​សហគមន៍ ព្រមទាំង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​»

​លោកស្រី Griselda (Gay) Santos នាយិកា​នៃ​អង្គការ Water.org ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រសាសន៍​ថា តាមរយៈ​ការផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ទទួល​បាន​ទឹកស្អាត និង​អនាម័យ​គឺ​នឹង​អាច​លើក​កំពស់​គុណភាព​ជីវិត និង​សុខភាព​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​»​។ កិច្ចសហការ​រវាង CMA និង Water.org គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​រួម​ចំណែក​ ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ស្តីពី​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​របស់​ប្រជាជន ១០០​ភាគរយ​ក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​ជនបទ​ត្រឹម​ឆ្នាំ​២០២៥ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ផង​ដែរ​៕ អត្ថបទ​៖ ដាវ​ណ្ណ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        19
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm