ប៉ូឡូញ​ប្រគល់​រថក្រោះ Leopard ដំបូង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន

2023/02/25 06:01:50 pm        644

​ប៉ូឡូញ៖ ប្រទេស​ប៉ូឡូញបានប្រគល់​រថក្រោះ​ប្រយុទ្ធឡេ​ភឺ​ត​ជំនា​ន់ទី​២ (Leopard 2) ដំបូង​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ខួប ​១​ឆ្នាំ​នៃ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី​។

​នាយករដ្ឋមន្ត្រី​ប៉ូឡូញលោក Mateusz Morawiecki ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Kyiv និង​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Denys Shmyhal បាន​ពិនិត្យមើល​រថក្រោះ Leopard របស់​អាល្លឺម៉ង់​ចំនួន ៤​គ្រឿងសម្រាប់​ការដឹកជញ្ជូន​ដំបូង​នៅ​ទីតាំង​ដែល​មិនត្រូវ​បានបង្ហាញ​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Morawiecki បាន​ប្រាប់​ក្រុម​ទាហាន​អ៊ុយ​ក្រែ​នដែលមាន​វត្ត​មាននៅ​ទីតាំង​នោះ​ថា ទាហានយើង​បាន​នាំយក​រថក្រោះ Leopard 2 ចំនួន​ ៤​គ្រឿង​ដំបូង​ពី​ប្រទេស​ប៉ូឡូញ ដើម្បីឱ្យ​អ្នក​បណ្តេញចេញ​ទាហាន​ឈ្លានពាន​រុស្ស៊ី ឱ្យបាន​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy លោក Morawiecki បាន​និយាយថា ប្រទេស​ប៉ូឡូញ​បានប្រគល់​រថក្រោះ Leopard ចំនួន ៤គ្រឿង​រួចហើយ ហើយ​បានរៀបចំ​ដើម្បី​ដឹកជញ្ជូន​បន្ថែមទៀត​ឱ្យបាន​កាន់តែ​លឿន​។

ការប្តេជ្ញាចិត្ត​របស់​ទីក្រុង​វ៉ា​សា​វីចំពោះ​ប្រទេសជិតខាង​ខ្លួន គឺមាន​សារសំខាន់​ក្នុងការ​បញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ​ឱ្យជួយផ្តល់​អាវុធ​ធុន​ធ្ងន់​ដល់​អ៊ុយ​ក្រែ​នរួមទាំង​រថក្រោះ ជា​ចំណាត់ការ​មួយ​ដែល​ប្រឆាំង​ដោយ​រដ្ឋាភិបាល​មួយចំនួន រួមទាំង​ទីក្រុង​ប៊ែ​រ​ឡាំងរហូត​ដល់ពេល​ថ្មីៗ​នេះ​។ ប៉ូឡូញនិយាយ​កាលពី​ខែ​មុន​ថា ​ខ្លួន​មានបំណង​ហ្វឹកហាត់​សម្រាប់​ទាហាន​អ៊ុយ​ក្រែ​ន​នៅលើ​ការប្រើប្រាស់​រថក្រោះ Leopard 2 រហូតដល់​ប្រាំ​សប្តាហ៍៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        243
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        243
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm