ឯកឧត្ដម គន់ គីម ជំរុញ​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ចាមត្រូវ​មើលថែ​គ្រួសារ​អតីតយុទ្ធជន​ឲ្យ​ល្អប្រសើរ​

2023/02/25 06:26:14 pm        698

កំពង់ចាម៖ ឯកឧត្ដម គន់ គីម បាន​ជំរុញ​ដល់​សមាជិក​នៃ​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ចាម​ ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ថែទាំ និង​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​អតីត​យុទ្ធជន​នៅ​តាម​មូលដ្ឋាន​ឲ្យ​ល្អ​ប្រសើរ​ឡើង​។​

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិយស​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន អនុប្រធាន គណៈកម្មការសមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ចាម នៅ​សាលាខេត្ត​កំពង់ចាម​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។ ឯកឧត្តម គន់ គីម បាន​ថ្លែង​ថា ក្រោយពី​បង្កើត​គណៈកម្មការ​សមាគម​អតីត​យុទ្ធជន​មក បានធ្វើ​ឲ្យ​ជីវភាព​របស់​គ្រួសារ​អតីត​យុទ្ធជន​នៅតាម​មូលដ្ឋាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ ឯកឧត្ដម គន់ គីម បាន​ជំរុញ​ដល់​គណៈកម្មការ​សមាគម​អតីត​យុទ្ធជន​ក្នុង​ខេត្តកំពង់ចាម ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព និង​តាមដាន​ចំពោះ​ជីវភាព​ជាប្រចាំ​របស់​អតីត​យុទ្ធជន​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​។​

​ឯកឧត្តម គន់ គីម បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សមាជិក​សមាជិកា​ដែលជា​អតីតយុទ្ធជន​ទាំងអស់​ ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​ទៀត ដោយ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គិតគូរ​សុខទុក្ខ​បងប្អូន​ជា​អតីត​យុទ្ធជន​គ្រប់ពេលវេលា ពោល​គឺ​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​នេះ សម្តេច​តេ​ជោ ខិតខំ​ប្រឹងប្រែង​ស្វះ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ មក​ចាក់​ជូន​បងប្អូន​អតីត​យុទ្ធជន​ក្នុង​ជួរមុខ​ទៀតផង​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា គុណ​បំណាច់​របស់​អតីតយុទ្ធជន​គឺ​មិន​ត្រូវ​បោះបង់ចោល​នោះ​ទេ ពោល​គឺ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ពី​រាជរដ្ឋាភិបាល ឲ្យ​សក្តិសម​ទៅ​នឹង​អ្វី​ដែល​បងប្អូន​ជា​អតីត​យុទ្ធជន ​បាន​លះបង់​ពលី​ទាំង​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​កម្ពុជា​។ គូស​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន អនុប្រធាន គណៈកម្មការ​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ចាម​នេះ គឺ​បាន​តែង​តាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ជា​ប្រធាន​គណៈកម្មការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ចាម ខណៈ​លោក ឯម កុសល ត្រូវ​ផ្ទេរ​ភារកិច្ច​ថ្មី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm