លោកជំទាវ ដាំ ដា​រី​នី ស្នើ​ឲ្យ​កីឡាករ-កីឡាការិនី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ថែរក្សា​សុខភាព និង​ខិតខំ​ហ្វឹកហាត់

2023/02/25 09:45:13 pm        154

​ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ដាំ ដាវី​នី សមាជិក​គណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែក​សិល្បៈ និង​កីឡានៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ បាន​ស្នើ​ដល់​បងប្អូន​ដែល​ជា​កីឡាករ-កីឡាការិនី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ទាំងអស់​ត្រូវ​ថែបំប៉ន​សុខភាព និង​ខិតខំ​ធ្វើការ​ហ្វឹកហាត់​ឲ្យ​បាន​ទៀងទាត់​ ស្រប​ទៅតាម​លោកគ្រូ អ្នកគ្រូ​ណែនាំ​។​

ក្នុង​ឱកាស​អញ្ជើញ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​គ្រូ​អប់រំ​កាយ កីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយមាន​គ្រូ​អប់រំ​កាយ កីឡាករ-កីឡាការិនី អត្តពលកម្ម​ជនពិការ គ្រី​ឃី​ត យូ​ដូ ល្បុក្កតោ អា​នី​ស វូ​ស៊ូ ហុក​គី Floorball និង​លើក​ទម្ងន់​ ប្រមាណ​ ២២១​នាក់​នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ លោកជំទាវ ដាំ ដា​រី​នី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ស្ទួយ​វិស័យ​កីឡា ដោយ​បាន​ធ្វើការ​រៀបចំ​នូវ​គោលនយោបាយ​ស្ដីពី​ការ​អភិវឌ្ឍ វិស័យ​អប់រំ​កាយ និង​កីឡា ជា​យន្តការ​អនុវត្ត​តាម​រយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​លើក​ទឹក​ចិត្ត ​និង​ឧបត្ថម្ភ​ជូន​ដល់​កីឡាករ-កីឡាការិនី​ដែល​កំពុង​ធ្វើការ​ហ្វឹកហាត់​ផង​ដែរ​។ ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៣ ​ខាងមុខនេះ​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដែល​នេះ​បាន​បង្ហាញ​អំពី​ការ​រីក​ចម្រើន ស្មើមុខ ស្មើ​សិទ្ធ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់ ​និង​អន្តរជាតិ ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​មាន សម្តេចតេ​ជោ ជា​នាយករដ្ឋមន្ត្រី​។​

លោក​ជំទាវ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ជូន​ដល់​កីឡាករ-កីឡាការិនី​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​ខិតខំ​ធ្វើការ​ហ្វឹកហាត់ គោរព​វិន័យ និង​លក្ខន្តិកៈ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ប្រកួត និង​យកជ័យ​ជម្នះ «​ក្នុង​ការ​ដណ្ដើម​មេដាយ​មាស​ក្នុង​ការ​ប្រកួត ជាពិសេស​នៅ​ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ​នា​ពេល​ខាងមុខនេះ​។​ សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ​នេះ​គឺ​នៅ​សល់​តែ ​៦៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ (32nd SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ ​នេះ​។ រាជធានី​-​ខេត្ត​ចំនួន​៥ ត្រូវ​បាន​កំណត់​សម្រាប់​ការប្រកួត​កីឡា​គឺ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និង​កំពត។ ​រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ជាច្រើន​ប្រភេទ ខេត្ត​សៀមរាប​នឹង​រៀបចំ​ការប្រកួត​កីឡា​ជិះ​កង់ ខេត្ត​ព្រះសីហនុ​នឹង​ជា​កន្លែង​ប្រកួត​កីឡា​ជិះ​ស្គី និង​ទូកក្តោង កែប​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ទ្រី​យ៉ា​ត្លុង ហើយ​ខេត្ត​កំពត​នឹង​រៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង និង​កា​យ៉ាក​។ នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​សមាជិក​ស្ថាបនិក​ ១​រូប​ក្នុងចំណោម​សមាជិក​ស្ថាបនិក​ទាំង​៦ ដែល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​នេះ បន្ទាប់ពី​រយៈពេល​ ៦៤​ឆ្នាំ​៕ ​អត្ថបទ៖ ​បាន​ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        62
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm