អគ្គិភ័យឆាបឆេះរោងចក្រផលិតនំប៉័ងមួយកន្លែងនៅ សង្កាត់ការកាប២ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់

2023/02/26 02:40:26 pm        783

ភ្នំពេញ៖ ទីតាំងរោងចក្រផលិតនំប៉័ងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីតាំងដើម្បីជួយអន្តរាគមន៍ពន្លត់ ជៀសវាងរាលដាលដល់ទីតាំងផ្សេងទៀត។ក៏ប៉ុន្តែបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចរោងចក្រផលិតនំប៉័ងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ មូលដ្ឋានសង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងរោងចក្រផលិតនំបុ័ងនេះគឺមានកម្មករធ្វើជាពីវេណ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ២០២៣ ក្រុមវេណទី០១ ចេញពីធ្វើការ​មិនទាន់​មានការឆាប់ចេញនៅឡើយទេ។ ខណៈវេលាដល់ម៉ោង០១និង ១៥ នាទីស្រាប់តែមានផ្សែង​ហ៊ុយ​ចេញពីខាងក្នុងនៃរោងចក្រ បង្កជាអណ្ដាតភ្លើងពេលនោះក្រុមកម្មករបាននាំគ្នាយក​បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ។ដោយអណ្ដាតភ្លើងឆាប់ឆេះយ៉ាង​សន្ធោរសន្ធៅ ខ្លាំងឡើងខ្លាំងឡើង។  ភ្លាមៗនោះបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​អាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកាត់ហេតុដើម្បីជួយបាញ់ពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាពេលទទួលបានដំណឹងភ្លាមៗ​លោកបានបញ្ចេញ​រថយន្តគ្រប់គោលដៅដើម្បីជួញជួយអន្តរាគមន៍ តែទោះជាយ៉ាងណាអណ្ដាត​ភ្លើងបានឆាប់​ឆេះខ្លាំងទៅហើយដោយសម្ភារៈខាងក្នុងរោងចក្រភាគច្រើនជាតិប័រនិងម្សៅ ដូច្នេះវាឆាបឆេះយ៉ាង​សន្ធោសន្ធៅ ធ្វើឱ្យមន្ត្រីអាជ្ញាធរលំបាកក្នុងការជួយបាញ់ពន្លត់ឱ្យទាន់ពេលវេលា។

ក្នុងប្រតិបត្តិការនេះដែរទីតាំងរោងចក្រផលិតនំប៉័ងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈខាងក្នុងអស់ស្ទើរទាំងស្រុងនិងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួស។ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងរួមមានរថយន្តរបស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តស្រាបៀរកម្ពុជា រថយន្តក្រសួងមហាផ្ទៃ និងរថយន្តក្រុមហ៊ុនឯកជន OCIC ចេញជួយអន្តរាគមន៍។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី តែយ៉ាងណាមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុច្បាស់លាស់៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        35
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm