កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធរួមគ្នារយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី២០មីនា ដល់ថ្ងៃទី៨ខែមេសា

2023/02/26 05:24:15 pm        1.4 K

ភ្នំពេញ៖ តាមការពិភាក្សារវាងក្រុមការងារដឹកនាំការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនភាគីទាំងពីរ បានសម្រេចនឹងធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៣» និងលើកទី៥នេះ នៅថ្ងៃទី ២០ខែមីនាដល់ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៣ ដោយឥតកែប្រែនោះឡើយ។

នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ ដែលបានប្រាប់ទូរទស្សន៍BTVនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្ដទៀតថា ចំពោះទីកន្លែង ភាគីទាំងពីរបានឯកភាពគ្នា​យកមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ធ្វើសមយុទ្ធនេះ។

លោកឧត្តមសេន៍ទោ បានបញ្ជាក់បន្ថែមទៀតថា អត្ថប្រយោជន៍ដែលកងទ័ពប្រទេសទាំងពីរ​ទទួល​បានពីការធ្វើសមយុទ្ធនេះ គឺការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការ​លើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ​ចេះសម្របសម្រួល ​ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិ​សាសន៍​ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានា​ដែលមិនមែន​ជាប្រពៃណីជាដើម។

យ៉ាងណាក៏ដោយសម្រាប់សមយុទ្ធរួមគ្នាដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៣»លើកទី៥នេះ ភាគីទាំងពីរពុំទាន់បានកំណត់របៀបវារៈជាក់លាក់នោះទេ ដោយរង់ចាំប្រជុំសម្រេចជាផ្លូវការនា​ពេល​ដ៏ខ្លីនេះរវាងក្រុមការងារដឹកនាំការធ្វើសមយុទ្ធរវាងកងទ័ពទាំងពីរបន្តទៀត។

បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ បានឲ្យដឹងផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន យើងបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូត​មកដល់ពេលនេះ​យើងធ្វើរួមគ្នាបានចំនួន ៤លើករួចមកហើយ ​គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨ , ២០១៩ និងឆ្នាំ ២០២០។ យើង​ផ្អាក​ចំនួន​បីដង​ គឺនៅឆ្នាំ ២០១៧ ​ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២​ដោយសារតែប្រទេសទាំងពីរ ប្រឈម​នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បើតាមសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ប្រាប់អ្នក​សារព័ត៌មានកាលពីកន្លងទៅថា សមយុទ្ធ«នាគមាសឆ្នាំ២០២៣»នេះនឹង​ប្រព្រឹត្តិទៅ​ក្រោមប្រធានបទជាច្រើន ជាពិសេសគឺការបោសសម្អាតគ្រាប់មីន ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ និង​របៀប​សង្រ្គោះ​ជន​រង​គ្រោះ​ជួប​ឧបទ្ទវហេតុ​ដោយ​សារគ្រោះធម្មជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm