ឯកឧត្តម ពេជ សោភ័ន៖ គណបក្សប្រជាជនកំពុងតែលើកស្ទួយ​កិត្តិយស​ប្រទេសជាតិ​ឱ្យ​ខ្ពស់មុខមាត់

2023/02/26 08:05:43 pm        418

តាកែវ៖ ថ្លែងនៅក្នុងឱកាសចុះផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញ​តំណាងទូទាំង​ប្រទេស​ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជនកម្ពុជា ​និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងប្រាប់ដល់សមាជិក សមាជិការគណបក្ស ​ដែលក្រោមការដឹកនាំរបស់គណបក្ស​ប្រជាជន​កម្ពុជា ​បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ​ជាពិសេសបានលើកស្ទួយកិត្តិយសប្រទេសជាតិឲ្យខ្ពស់មុខមាត់ស្នើនិងប្រទេសធំៗដទៃទៀតនៅលើពិភពលោក។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍បន្តថា ការគ្រប់គ្រងការឆ្លងរីករាលដាល​ជំងឺ​កូវីដ១៩​ បានយ៉ាងល្អប្រសើរនិងការនាំវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ បាន​ធ្វើឲ្យពិភពលោក​មានការ​ភ្ញាក់ផ្អើល​ និង​ទទួលស្គាល់កម្ពុជាថា ​ជាប្រទេសដែលមានសមត្ថភាព​ពិតប្រាកដដែល​អាចគ្រប់គ្រងជំងឺកាចសាហាវនេះបាន ហើយការធ្វើជាប្រធានដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ដែលមានមេដឹកនាំប្រទេសជាច្រើនចូលរួម​ជាពិសេសមេដឹកនាំប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី ខណៈដែលពិភពលោកកំពុងតែប្រឈមមុខ និងសង្រ្គាម រុស្ស៊ី អ៊ុយក្រែន ការ​ប្រកួតប្រជែងភូមិសាស្រ្តនយោបាយ​ តែកម្ពុជាអាចដឹកនាំកិច្ចប្រជុំនេះបានជោគជ័យដែលនាំ​ដល់កិត្តិយសដល់ប្រទេសកម្ពុជាយើង។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍បន្តថា នៅប៉ុន្មានខែខាងមុខ ប្រទេស​កម្ពុជា​យើង​ក៏​នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡាករប្រទេសជាច្រើនចូលរួម​ហើយក៏​និងមានមនុស្សរាប់លាននាក់រងចាំទស្សនាផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ពេជ សោភ័ន ​បានបានណែនាំឱ្យថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជានៅមូលដ្ឋាន ត្រូវយកចឹត្តទុកដាក់បំរើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បង្កើនអំពើល្អ ​បង្កើន​ការយកចិត្តទុកដាក់ពីសុខទុក្ខ ​និង​ផ្តល់នូវក្តីស្រលាញ់ដល់ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែលនិងនាំឲ្យសម្លេងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​នៅពេលខាងមុខ​នឹង​រឹតតែកើនឡើងយ៉ាងប្រាកដជាក់ជាពុំខាន៕អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm