ឯកឧត្តម គីម រិទ្ធី៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាទទួលបាននូវសុខ សន្ដិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

2023/02/27 12:29:32 am        290

ព្រះវិហារ៖ ​រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទទួលបាននូវសុខ សន្ដិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងសិទ្ធ​សេរីភាព ជំនឿសាសនា រក្សា បាននូវ​សាមគ្គីភាព ស្ថិរភាពនយោបាយ និង​សន្ដិសុខសង្គម ដោយមិនរើសអើង និងមិនមានការ បែងចែកសង្គម ជំនឿ សាសនា និងនិន្នាការនយោបាយ។

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ ក្នុងឱកាសចូលរួម ក្នុង​ពិធីស្រោចស្រពសុគន្ធវារីប្រគេនប្រកាសសនីយប័ត្រ ព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ជាព្រះគ្រូអនុគណស្រុកឆែប រៀបចំឡើងក្នុងបរិវេណវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំ ឆែបមួយ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្ត ទ្រីសទ្ធារាម ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម គីម រិទ្ធី បានចូលរួមអបអរសាទរ ចំពោះព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ក្នុងឱកាសទទួលបានការតែងតាំងជាព្រះគ្រូអនុគណស្រុកឆែប បន្ទាប់ ពីទទួលបាន​ជំនឿទុកចិត្ត​ពីគណៈសង្ឃគ្រប់ព្រះអង្គ ពិសេសគឺទទួលបាននូវការទុកចិត្តពីជំនឿ របស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុកឆែប​ទាំងមូល ព្រមទាំងចូលរួមអបអរសាទចំពោះសមិទ្ធផលនា នាជា​ច្រើន​ដែលមាន​នៅក្នុងវត្តទ្រីសទ្ធរាម ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និង សប្បុរសជន​ជិតឆ្ងាយ តាមរយៈការប្រតិបត្តិ នូវប្រពៃណីនៃការចែករំលែក បញ្ជាក់ឱ្យឃើញកាន់ តែច្បាស់​ពី​មនោ​សញ្ចេតនា សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដែលយើងទាំងអស់គ្នាបានខិតខំ កសាងទុក​ជាទីគោរព​សក្ការៈ​ ដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ រដ្ឋ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានសេចក្តី សប្បាយរីករាយ ប្រកបទឹកចិត្តជ្រះថ្លាបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីបុណ្យ នៅក្រោមម្លប់​ដ៏ត្រជាក់​នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ អភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរម្យនា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ​ដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ​ទាំង​អស់ សូមបន្ដស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះៗ និងបន្ដគាំទ្រការដឹកនាំ របស់​រាជ​រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី ដោយត្រូវចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាល ទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ​ឱ្យបាន​គ្រប់គ្នា​។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត សូមបន្ដប្រពៃណីវប្បធម៌ សន្ដិភាព ចេះស្រលាញ់យោគយល់​អធ្យាស្រ័យគ្នា និងរួមរស់ជាមួយគ្នា ចេះគោរពគ្នាទៅវិញទៅមកប្រកបទៅដោយ ​ក្ដីមេត្តាករុណា សណ្ដោស ប្រណី រវាងសហគមន៍សាសនាផ្សេងៗ ​ទាំងនៅក្នុងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បី​ធ្វើយ៉ាងណា ឱ្យសង្គមកម្ពុជា ​ជាសង្គមមួយប្រកបទៅដោយសុជីវធម៌ ​សីលធម៌​ ករិយាធម៌ និង​គុណធម៌ កើតជាមូលដ្ឋានគ្រឹះនៃគោលការណ៍លទ្ធិជំនឿសាសនា​ និងវិស័យសាសនានីមួយៗ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm