« ឯកឧត្តម ហ៊ុន ម៉ានី រំលឹកអនុស្សាវរីយ៍ និងចែករំលែក បទពិសោធន៍ការងារមូលដ្ឋានដំបូងរបស់ឯកឧត្តមនៅស្រុកឧដុង្គ ( ឧដុង្គម៉ែជ័យ)»

2023/02/27 01:26:44 am        111

កំពង់ស្ពឺ ៖ ឯកឧត្ដម ហ៊ុន ម៉ានី អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ព្រមទាំង ឯកឧត្ដម លោក​ជំទាវ ​សមាជិកព្រឹទ្ធសភា និង​រដ្ឋសភា ប្រចាំ​ភូមិភាគ និង​មណ្ឌល​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រី​អប់រំ និង​មន្ត្រី​សុខាភិបាល នៃ​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន បាត់ដឹង ដែល​ជា​ស្រុក​ពិសេស នៃ​ចំណុច​ចាប់​ផ្ដើម​ការងារ​មូលដ្ឋានរបស់ឯកឧត្តមផ្ទាល់។

​ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមាន លោកគ្រូ អ្នក​គ្រូ​​បង្រៀន ​លោកគ្រូ អ្នក​គ្រូពេទ្យ​នៅ​ស្រុកឧដុង្គ ដែល​ជា​ស្រុក​ដែល​ឯកឧត្តម​បាន​ហ្វឹតហាត់​ការងារ​មូលដ្ឋានដំបូងកាលពីឆ្នាំ ២០១២។ ឯកឧត្តម បានលើកឡើងថា ការជួបជុំសប្បាយរីករាយនាថ្ងៃនេះ

បានផ្សារភ្ជាប់នូវមនោសញ្ចេតនា និង អនុស្សាវរីយ៍ល្អៗ និងការរៀនសូត្រដោយផ្ទាល់ពី ភាព​ហ្មត់ចត់ ​ភាពទន់ភ្លន់ ការគោរពគ្នាទៅវិញទៅមក ក្នុងការទាក់ទង ការ​ហ្វឹកហាត់​​ការងារ ដោយ​មិន​ប្រកាន់វ័យដែលនាំឲ្យការងារទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ​ផល​ខ្ពស់។

ឯកឧត្តម បានរៀនសូត្រដោយផ្ទាល់ពី ថ្នាក់ដឹកនាំស្រុក និងមានឱកាសរៀនសូត្រពីមេឃុំ រួមទាំង​លោក​គ្រូ អ្នកគ្រូ ដែលបានចូលរួមវគ្គបំប៉ន​សិស្សានុសិស្ស​ដែលត្រៀមប្រលង​មធ្យមសិក្សា​ទុតិយ​ភូមិ​ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលេចផងដែរថា ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន យើងត្រូវ​រៀន​សូត្រ​ពី​សៀវភៅ សាលា និង​ទ្រឹស្តី​នានា បន្ទាប់មកយើងគប្បីរៀនសូត្រពីបុគ្គលជោគជ័យ តាមរយៈ​ការសង្កេត សិក្សា និងស្វែងយល់ពីសិល្បៈនៃការដឹកនាំ រៀនសូត្រពីភាពជោគជ័យ និងបរាជ័យ​របស់​ពួកគេ រួចហើយ ខិតខំហ្វឹតហាត់សមត្ថភាពខ្លួនឯង និងបន្តរៀនសូត្រពី​ការងារ ដោយ​អោយ​ការងារ​បង្រៀនតាមរយៈការរៀនធ្វើផង អនុវត្តផង និងដកស្រង់ជាបទពិសោធន៍ផង។

ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្តម បានលើកឡើងទៀតថា ចំណេះដឹង គឺជាមូល​ដ្ឋាន​នៃការដឹកនាំ តែមិនទាន់គ្រប់គ្រាន់នោះទេ គឺយើងត្រូវចេះប្រើចំណេះដឹងឱ្យត្រូវគោលដៅ ទើប​គ្រប់គ្រាន់។ ទន្ទឹមនឹងនោះឯកឧត្តមបានគូរបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួនថា ការដឹកនាំមាន​កម្រិត​ខុសៗ​គ្នា ដែលតម្រូវឱ្យមានការសិក្សាសុីជម្រៅ និងអនុវត្តការងារតាមបែបបទ និងមូលដ្ឋាន​នៃស្ថាប័ននីមួយៗ ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm