ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងគ្រូពេទ្យ នៅស្រុកភ្នំស្រួច និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ

2023/02/27 01:59:50 am        123

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកភ្នំស្រួច និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ២,០០០នាក់, នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

​ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានលោកគ្រូ អ្នកគ្រូ អស់​លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានចំណាយ​ពេលវេលា​ចូលរួមពិធីជួបជុំថ្ងៃនេះ ស្របតាមគោលបំណងធំនៃការជួបជុំថ្ងៃនេះគឺ ដើម្បីថ្លែង​អំណរគុណ​ដោយ​ផ្ទាល់ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចខ្លួនយ៉ាងខ្ជាប់ខ្ជួន ជាពិសេស​ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែង​ក្នុងការផ្តល់​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងវិស័យសុខាភិបាល វិស័យអប់រំ ការបង្កបង្កើនផលជាដើម។ ជាពិសេសសមិទ្ធផលនានារបស់ខេត្ត គឺកើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ អ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សាភិបាលខេត្ត ក្រុមការងាររដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក អាជ្ញាធរ ក្រុមការងារចុះជួយស្រុក។

ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់ផងដែរថា ការរួមគ្នាដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិនេះ គឺជារបៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ។ តាមរយៈការគាំទ្រនេះ បានផ្តល់ឱកាសអោយគណបក្សប្រជាជនកម្ពុជា រួបរួម​គ្នាដោះស្រាយបញ្ហាដែលប្រទេសកម្ពុជាជួបប្រទះ និងចូលរួមអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm