រាជរដ្ឋាភិបាល នឹងសាងសង់ផ្ទះជាង ៣០០ខ្នង ដល់កងកម្លាំងការពារព្រំដែន នៅខេត្តចំនួន២

2023/02/27 04:03:59 am        909

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នឹងសាងសង់ផ្ទះសម្បែងជាង ៣០០ខ្នង ជូនដល់កងកម្លាំងការពារ និងគ្រួសារ នៅព្រំដែនកម្ពុជា-វៀតណាម លើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ។ក្នុងពេលចុះពិនិត្យទីតាំងដី សម្រាប់សាងសង់លំនៅឋាន ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ មានប្រសាសន៍ថា សម្រាប់​ខេត្តត្បូងឃ្មុំ ការចែកជូនដីនេះ គឺមានចំនួន៤ទីតាំង ក្នុងដីមួយឡូតិ៍ទំហំ ៣០គុណ​នឹង៤០ម៉ែត្រ ហើយជំរុញទៅមន្ទីររៀចំដែនដីខេត្ត ត្រូវរៀបចំប្លង់គោលដីឡូតិ៍ទាំងនោះ ។

ឯកឧត្តមបានបន្តថា ការបែងចែកដីឡូតិ៍នេះ មានដីសម្រាប់ធ្វើសាលារៀន មណ្ឌលសុខភាព ផ្សារ វត្តអារាម ស្នាក់ការភូមិ ច្រកចេញចូលតែមួយ វីរៈព្រំដែន ប៉ុស្តិ៍ការពារព្រំដែន និងរៀបចំធ្វើជាដី​បម្រុងទុកជាដើម ជាមួយនឹងការអភិវឌ្ឍផ្លូវលំ បណ្ដាញទឹកស្អាត បង្គន់អនាម័យ រួមទាំងការ​ដាំដើមឈើ លើដីដែលនៅសេសសល់ ឲ្យក្លាយទៅជាព្រៃសហគមន៍ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះការសាងសង់លំនៅដ្ឋាន ជូនដល់កងកម្លាំងនេះ ធ្វើឲ្យបានមុនរដូវភ្លៀង ខណៈថវិកាសម្រាប់សាងសង់ គឺមានគ្រប់គ្រានហើយ ដែលក្នុងនោះ​ខេត្តត្បូងឃ្មុំមានជាង ២០០ខ្នង និងខេត្តស្វាយរៀង មានជាង១០០ខ្នង ហើយគ្រោងនឹងស្នើដល់​ប្រមុខរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន អនុវត្តបន្ថែមទៀត ។

យោងតាមសេចក្តីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រចប្រគល់ដី ដែលកម្ពុជាទទួលបានបន្ទាប់ពីការបោះបង្គោល និងខណ្ឌសីមាព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ទំហំសរុបចំនួនជាង ១ ២០០ហិកតា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ។

ដីទាំងអស់នោះ សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនកងទ័ព និងនគរបាលជាតិឈរ​ជើង​តាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រ​ស៊ីវិលទូទៅ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm