សម្តេចតេជោ៖ អ្នកដែលចង់កំចាត់សម្តេចចោល គឺមិនទាន់ចាប់កំណើតក្នុងផ្ទៃម្តាយគេនោះទេ

2023/02/27 05:32:30 pm        236

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងជាថ្មីម្តងទៀតថា នាពេលបច្ចុប្បន្ន​នេះអ្នក ដែលចង់កំចាត់សម្តេចចោលនោះ គឺមិនទាន់បានចាប់កំណើតក្នុងផ្ទៃម្តាយ​របស់គេនោះទេ ខណៈសម្តេចបានមានប្រសាសន៍បែបនេះ គឺចង់ចំអកឲ្យបុគ្គលពាលម្នាក់ ដែលកំពុងរត់ចោលស្រុកនោះ។

ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍​អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានកូនក្មេង​ម្នាក់(បុគ្គល ស៊ន ដារ៉ា) ដែលកំពុងរស់នៅក្រៅប្រទេសនោះ កំពុងធ្វើឬក និង​មហិច្ឆតា​ស្មើនឹងមេរបស់ខ្លួន ហើយក៏បានតាំងខ្លួនថា ចង់កំចាត់សម្តេចចោលផងដែរនោះ។

ទាក់ទងនឹងក្មេងពាលម្នាក់នេះសម្តេចតេជោ ក៏បានមានប្រសាសន៍នាពេលកន្លងទៅផងដែរ ដោយសម្តេចបានលើកឡើងថា សម្តេចពិតជាគួរឲ្យហួសចិត្ត ចំពោះបុគ្គល ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយសម្តេចដោយភ្ជាប់មកជាមួយ​លក្ខខ័ណ្ឌ​៤​ ក្នុងនោះលក្ខខ័ណ្ឌទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្ស​ប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ា បាននិយាយថា​គាត់ជា​សត្វ ឥន្ទ្រី​ដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពតឯព្រះបាន​បង្កើតស៊ន ដារ៉ាមកដើម្បីបង្រ្កាបហ៊ុន សែន។ ពេលនោះសម្តេចបាន ផ្តាំទៅ ស៊ន ដារ៉ាវិញថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជា​សមាជិក​គណបក្យប្រជាជនក៏មិនបានផងព្រោះ ស៊ន ដារ៉ា កំពុងមានរឿងនៅតុលាការ។

សម្តេចបាន​សង្កត់ធ្ងន់ទៀតថា«ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថា​ព្រះបង្កើតក្មួយ​មកដើម្បីបង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះ​ខ្មាសអៀន​ទេ​នៅពេលនិយាយដល់រឿងរបៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែល​ខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»។

ក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិត​បច្ចេកទេសជ័យ​លាភីនោះដែរ សម្តេចតេជោ ក៏បានចំអកឲ្យបុគ្គលស៊ន ដារ៉ា និងមេរបស់ខ្លួន ថាមិនទាន់ដឹងអីផងអាមេ និងអាកូន ដណ្តើមគ្នាធ្វើជានាយករដ្ឋមន្រ្តីបាត់ហើយ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm