ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បើកសិក្ខាសាលាស្តីពី«ការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាព»

2023/02/27 06:05:11 pm        373

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្តល់ភាពអង់អាចដល់ យុវជន៖ ការអប់រំ ការងារ និងសុខភាព», នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។សិក្ខាសាលាខាងលើនេះមានការចូលរួមពីសំណាក់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាហិរញ្ញិករបស់វេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍន៍ (AFPPD), ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ប្រធានក្រុមសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម រ៉ាអ៊ូល ដានីញែល ម៉ានូអែល សមាជិក វេទិកា សភាហ្វីលីពីនដើម្បីប្រជាជន និងការអភិវឌ្ឍន៍(PLCPD)។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការកំណត់ប្រធានបទនេះ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជនដែលចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថាបញ្ហាទាំងនេះ មានឥទ្ធិពលពេញមួយជីវិតរបស់ពួកគាត់តែម្តង។ ម្យ៉ាងវិញទៀតយើងគួរកត់សម្គាល់ផងដែរថា ប្រធានបទដែលបានលើកឡើងនេះ ក៏ជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍប្រកបដោយចីរភាព រួមមានគោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួនគោលដៅទី៤ ការអប់រំប្រកបដោយគុណភាព និងគោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។ យើងម្នាក់ៗប្រាកដជាបានដឹងច្បាស់ពីសារប្រយោជន៍នៃការអប់រំ និងការងារដែលផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិតសម្រាប់ការអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីពការងារសមស្របផងដែរ។ ស្របពេលនេះដែរការយល់ដឹងទូលំទូលាយ អំពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិជាកាតាលីករ មួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្ការហានិភ័យ សុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ទៅដល់ការសិក្សា និងអនាគតរបស់ខ្លួន។ បរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេសបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ការកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័ស​នៃបច្ចេកវិទ្យា ក៏ដូចជាឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល តម្រូវឱ្យយើងទាំងអស់គ្នា​យកចិត្តទុក​ដាក់បន្ថែមក្នុងការសម្រប និងវិវឌ្ឍខ្លួនឱ្យសមស្របទៅតាមការវិវឌ្ឍនៃ​វិស័យទាំងអស់នេះផងដែរ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាងពីរទសវត្សរ៍​នៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិធនធានមនុស្ស និងសុខុមាលភាពប្រជាជន នៅតែបន្តជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ប្រាកដណាស់យុវជន គឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន និងជាសសរទ្រូងនៃប្រទេសជាតិ។ ដូចនេះរាល់តម្រូវការ ការយល់ឃើញ និងបញ្ហាប្រឈមរបស់យុវជន ពិតជាមានសារសំខាន់ សម្រាប់អ្នកដឹកនាំ ក្នុងការគិតគូរ និងដាក់ចេញនូវទិសដៅ និងគោលនយោបាយ សំដៅជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ សុខុមាលភាព និងអនាគតរបស់ពួកគេ។

ជាក់ស្តែង រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពី “ការអភិវឌ្ឍ យុវជនកម្ពុជា ២០២២-២០២៦” ដែលបានកំណត់ នូវយុទ្ធសាស្រ្ត សំខាន់ៗចំនួន១២ ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        220
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm