រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ

2023/02/27 08:52:20 pm        601

ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តលើកកម្ពស់​ជីវភាព​រស់​នៅ​របស់​អតីត​យុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ការងារ​បូកសរុបប្រចាំឆ្នាំ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអតីតយុទ្ធជនខេត្តក្រចេះ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ គីម សុផារុន បានពាំនាំយក នូវសេចក្តីនឹករឭក និង​ការ​សាក​សួរសុខទុក្ខ ពីសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹក​រលឹក​មក​ដល់​អតីត​យុទ្ធជន​គ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

លោកឧត្តមសេនីយ៍ទោ គីម សុផារុន មានប្រសាសន៍ថា អ្វីៗដែលសមាជិក​អតីត​យុទ្ធជន​កម្ពុជា​ទទួល​បាន​ដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំ និងដឹងគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ លោកឧត្តមសេនីយ៍ទោ គីម សុផារុន​បញ្ជាក់​ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់​ដឹកនាំ​សមាគម​គ្រប់​ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ដោយ​បន្ត​លើក​កម្ពស់​ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមាន​វិធានការ​ជួយ​ពួក​គាត់​ពេល​មានបញ្ហាឱ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ គីម សុផារុន គូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើក​ស្ទួយ​ជីវភាព​របស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង​រៀប​ចំ​ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈ​នា​ពេល​ខាង​មុខ រាជរដ្ឋាភិបាលនឹងសាង​សង់​ផ្ទះចំ​នួន​ជាង​៣០០​ខ្នង​បន្ថែម​ទៀត​ដល់​កង​កម្លាំង​ការពារ​ព្រំដែន​នៅ​ខេត្តត្បូ​ងឃ្មុំ និងខេត្តស្វាយរៀង។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុន ក៏បានជំរុញ​ឱ្យថ្នាក់​ដឹកនាំ​សមាគម​គ្រប់​ថ្នាក់​ត្រូវ​បន្ត​យកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវ​បែង​ចែក​ភារកិច្ច​គ្នា​ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​តាម​គ្រួសារ តាមខ្នងផ្ទះនីមួយៗ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm