បក្សនយោបាយបី ចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនា នឹងចាប់ផ្តើមចុងខែមីនា

2023/02/27 08:59:20 pm        258

ភ្នំពេញ៖ គណបក្សនយោបាយបី នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនានឹងចាប់ផ្តើមចុងខែមីនាខាងមុខ។

បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥ ដែលស្ថិតក្នុងខេត្តចំនួនបី រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គ.ជ.ប បានបន្តអនុវត្តលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតដែល​ជាសមាជិក​ក្រុមប្រឹក្សា-ឃុំ-សង្កាត់ សរុបចំនួន២៤៦រូប មកពី៣៦ឃុំ-សង្កាត់ ដោយការ​ចុះឈ្មោះបោះឆ្នោត​នឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ គ.ជ.ប នឹងឈានទៅរកការ​រៀបចំ​ការ​យុទ្ធនាឃោសនាបោះឆ្នោតដល់គណបក្សនយោបាយដែល​បាន​ចូលរួម​ប្រកួតប្រជែង​ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ខណៈយុទ្ធនាការឃោសនានឹងចាប់ផ្តើម​នាចុងខែមីនា​ខាងមុខ ដែលមានរយៈពេល៨ថ្ងៃ។

ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា ​អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បណ្តា​គណបក្ស​នយោបាយទាំងអស់ត្រូវប្រកាន់ខ្ជាប់​អនុវត្តតាមបទបញ្ជា ​នីតតិវិធីរបស់ គ.ជ.ប ក៏ដូចជា​អត់ធ្មត់ និង​បញ្ជៀស​ការប្រើប្រាស់វោហាស័ព្ទផ្ទុយពីច្បាប់ដាក់គ្នាទៅវិញទៅមកផងដែរ។

គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥នោះ ដូចជា​ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន​ នៃខេត្តកណ្តាល, ក្រុងឧដ្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ​នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ​នៃខេត្តក្រចេះ។

ក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនីមួយៗ ​បានដំណើរចាប់ឆ្នោតលេខរៀង និង​ទទួល​បានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗ​កន្លងទៅ។

គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច​ និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោម​គណបក្សនយោបាយនីមួយៗ មានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្តបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm