រាជរដ្ឋាភិបាលបញ្ចេញថវិកា២៣០លានដុល្លារ សាងសង់ស្ពានពីរទៅពីរមក ឆ្លងកាត់ខេត្តចំនួន៣

2023/02/27 09:12:32 pm        327

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល សម្រច​បញ្ចេញ​ថវិកា​សាងសង់​ស្ពានមានតម្លៃប្រមាណ ២៣០ ​លាន​ដុល្លារអាមេរិក​ (ពីរទៅពីរមក) ដោយ​ឆ្លងកាត់​ខេត្តកណ្តាល ព្រៃវែង ​និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿន​លឿនភ្នំពេញ-បាវិត ដើម្បី​សម្រួល​ដល់​ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសសន៍បែបនេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ពិធីប្រគល់​សញ្ញាបត្រ​ដល់និស្សិត​ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ​សរុប ចំនួន ៥.៤៥០នាក់​ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយចង្វារ។

សម្តេចតេជោ ប្រកាសថា មិនយូរទេកម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិត​ការ​អភិវឌ្ឍ​តិចតួច ដែលចំណុចនេះ​សម្តេចតេជោ ​បែរជាមានការ​ព្រួយបារម្ភ​ទៅវិញទៅមក ដោយសារ​អត្រាការ​ប្រាក់ដែលកម្ពុជាខ្ចី ​នឹងលែង​ជា​ហិរញ្ញប្បទាន​សម្បទានទៀតហើយ ​គឺការប្រាក់ខ្ពស់ជាងមុន។

សម្ដេចតេជោ បានបញ្ជាក់ថា សមិទ្ធផលនេះ ​គឺកើតចេញសមិទ្ធផលនៃសន្ដិភាព​ សម្ដេចតេជោ បញ្ជាក់ថា ​គ្មានការអភិវឌ្ឍណាមួយអាចរស់នៅ​បានក្រៅដំបូល​សន្ដិភាពនោះទេ ដូច្នេះ​ប្រទេស​កម្ពុជា​ ត្រូវរក្សាឱ្យបាននូវសន្ដិភាព​ និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណា​មួយ​ចូលមកវិនិយោគក្នុងប្រទេស​ដែល​មាន​សង្គ្រាមនោះទេ។

ទាក់ទងនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ ​សម្ដេចតេជោ បញ្ជាក់ថា កម្ពុជា​នឹងធ្វើឱ្យផ្លូវ​រថភ្លើង​នៅក្នុងប្រទេសកម្ពុជាក្លាយទៅជាផ្លូវល្បឿនលឿនទាំងអស់ ​ក្នុងនោះ​ សម្ដេចក៏បានអំពានាវ និង​លើកទឹកចិត្តដល់ប្រទេសនានា​ចូលរួម​ជាមួយការអភិវឌ្ឍ​នៅកម្ពុជាតាមរយៈគម្រោង BOT ពី​ព្រោះកម្ពុជា​មិនចង់ខ្ចីប្រាក់ប្រទេសនានាក្នុងទំធំមួយដ៏ធំធ្វើផ្លូវរថភ្លើងនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm