អាជ្ញាធរខណ្ឌ៧មករា បានដឹកនាំមន្រ្តី ចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី១១

2023/02/27 09:26:34 pm        370

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំទិវាអនាម័យ​បរិស្ថាន​ជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាទី​ក្រុងស្អាត​លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ" ។

ពិធីនេះដឹកនាំដោយលោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃ​គណៈអភិបាល​ខណ្ឌ៧មករា និងមានការចូលរួមពីព្រះសង្ឃ នៃវត្តទាំង៣ លោក-លោកស្រីអភិបាលរង លោកអធិការរង លោកមេបញ្ជាការរង គណៈនាយក លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជនសសយក យុវជន​កាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុម​ដឹកជញ្ជូនសំរាម​សរុបចំនួន ២០០នាក់ ។

នាឱកាសនោះ លោកអភិបាលរងខណ្ឌ៧មករា បានផ្សព្វផ្សាយនូវខ្លឹមសារ ​នៃ​សារលិខិតចូលរួម​អបអរសាទរទិវាទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ​ ក្រោមប្រធានបទ "ទីក្រុងស្អាត​បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ"របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។

ការ​ប្រារព្ធ​ទិវាទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣នេះឡើង​ គឺដើម្បីជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ បន្ដ​សហការ​ចូលរួមគាំទ្រឧបត្ថម្ភ ​និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូបានដាក់ចេញ​ដោយ​រាជរាដ្ឋាភិបាល​ ដើម្បីគាំទ្រចលនាប្រឡង​ប្រណាំងទីក្រុងស្អាត ​ដោយធ្វើយ៉ាងណាឲ្យកម្ពុជា​ក្លាយ​ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត ​និងបៃតង និង​ភាព​ទាក់ទាញ​ខ្ពស់សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ​ស័ក្ដិសមនឹងកិត្តិនាម “កម្ពុជា ៖ ព្រះរាជាណាចក្រ​អច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ “៕ អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        180
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm