អាជ្ញាធរជាតិអប្សរាធ្វើពិធីក្រុងពាលី បើកការកសាងភូមិបេតិកភណ្ឌវប្បធម៌នៃអង្គរសង្ក្រាន្ត

2023/02/27 10:23:57 pm        187

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីក្រុងពាលីនៅខាងមុខអង្គរវត្ត បួងសួងសុំសេចក្ដីសុខ​សម្រាប់ការរៀបចំ បើកការដ្ឋានកសាងភូមិបេតិកភណ្ឌ និងស្តង់ពិព័រណ៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ដើម្បីអបអរព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត ​ខួប១០ឆ្នាំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ​ខាងមុខនេះ ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋាន​បណ្ដុះបណ្ដាល​ស្រាវជ្រាវ ​និងផ្សព្វផ្សាយ ​នៃអាជ្ញាធរ ជាតិអប្សរា បានឱ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ​ដែលនឹងមកដល់នៅ​ខែមេសា​ខាងមុខ គឺសហភាពសហព័ន្ធយុវជនកម្ពុជា ​(សសយក) ​នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រំលឹកខួបទី១០ឆ្នាំ ​ក្រោមប្រធានបទ (ក្តីស្រមៃ និងក្តីសង្ឃឹម) ។ ជាមួយគ្នានេះដែរ​ សសយក ក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ​ជួយរៀបចំកម្មវិធីមួយឈ្មោះថា ​ភូមិបេតិកភណ្ឌវប្បធម៌ ។

លោក បានបញ្ជាក់ទៀតថា ​ភូមិបេតិកភណ្ឌ ដែលអាជ្ញាធរអប្សរាកំពុងរៀបចំកសាងនេះ នឹងដាក់ បង្ហាញអំពីបេតិកភណ្ឌរូបិយ និងអរូបិយ ដូចជា​បង្ហាញ​ឧបករណ៍បច្ចេកទេស ​នៃការរំលីងថ្ម ដើម្បី​យកមក ផ្គុំកសាងប្រាសាទ​ ដែលឃើញមាននៅតាមចម្លាក់របស់ប្រាសាទ​បាយ័ន និង​ការបង្ហាញ​អំពី​បច្ចេកទេស នៃការជួសជុលប្រាសាទទឹក។ ​ចំណែកឯ​បេតិកភណ្ឌ​អរូបិយវិញ គឺនឹង​មានបង្ហាញ​អំពី​ការចារសាស្ត្រាស្លឹករឹត ដោយគ្រោងនឹងអញ្ជើញស្ត្រីឈ្មោះ ភឿន ផាវី ជាអ្នកចេះចារសាស្ត្រា ឱ្យមក​បង្រៀនដល់អ្នកមកទស្សនា ឱ្យបានយល់ដឹងផងដែរ។ វប្បធម៌អរូបិយមួយទៀត​ គឺអាជ្ញាធរអប្សរា នឹងបង្ហាញអំពីសិល្បៈ នៃការសូន ភាជន៍ ដោយនឹងបើកឱ្យអ្នកចូលរួមទស្សនា ​អាចរៀនសូត្របាន​ពី​អ្នក​ជំនាញផងដែរ។ ​ចំពោះវប្បធម៌ អរូបិយមួយទៀត​ ក៏មានបង្ហាញអំពីចម្លាក់ស្បែកតូច​ ស្បែកធំ ​ហើយក្រៅពីនោះ​ គឺមាន​លេងល្បែង​ប្រជាប្រិយ ព្រមទាំងមានក្រុមភ្លេងកន្រ្ទឹម ​របស់អ្នកភូមិត្បែង ដើម្បីកំដរ ​និងរាំលេងកម្សាន្ត។

ចំណែកនៅផ្នែកខាងស្ពានហាលឯណោះវិញ ​ក៏នឹងមានរៀបចំស្ដង់ ​ដើម្បីរៀបចំដាក់បង្ហាញអំពី ផលិតផល ​នៃការងារ រយៈពេល៣០ឆ្នាំ ​របស់​អាជ្ញាធរអប្សរាផងដែរ។ ​ការ​ដាក់បង្ហាញនូវបេតិកភណ្ឌ វប្បធម៌ ដើម្បី​ដាស់ស្មារតី ក៏ដូចជាបំផុសគំនិតអ្នកទៅទស្សនាសង្ក្រាន្ត ​ឱ្យថែ​រក្សាវប្បធម៌ដូនតាខ្មែរ។

ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣​ នឹងរៀបចំចំនួន៦ទីតាំង​ កម្មវិធីកម្សាន្ដ ​ចំនួន៤៤​ ដែលនឹង ត្រូវ​រៀបចំ​ឡើងនៅតំបន់​រមណីយដ្ឋាន​អង្គរ និងក្នុងក្រុងសៀមរាប។​ ខួប១០ឆ្នាំ នៃអង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ​ ដែលព្រឹត្ដិការណ៍​ដ៏​អស្ចារ្យមួយនេះ អាចនឹង​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ លើកម្មវិធីចំនួនពីរ ៕ អត្ថបទ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm