អាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថល្អ បន្តផ្តល់សេវាអោយកាន់តែរហ័សជូនពលរដ្ឋ

2023/02/27 11:46:09 pm        258

ភ្នំពេញ៖ លោកជំទាវ កែវ ចន្ទ័ស៊ុនណារី អនុប្រធាន​ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វា មាន​ប្រសាសន៍ថា អាជ្ញាធរ ភូមិ ឃុំ សង្កាត់ គឺជា​សេណាធិការបស់រាជរដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរត្រូវ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថល្អ បន្តផ្តល់សេវា​សាធារណៈឱ្យ​តែប្រសើរជូនដល់ប្រជាពលរដ្ឋ​ដើម្បី ​ទទួល​បាន​ការទុកចិត្ត ​និងក្តីស្រលាញ់​ពលរដ្ឋចំពោះថ្នាក់នាំ ជាពិសេសគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ កែវ ចន្ទ័ស៊ុនណារី មានប្រសាសន៍បែបនេះ ​នៅ​ក្នុងឱកាសចុះផ្សព្វផ្សាយ​ខ្លឹមសារ​មហាសន្និបាតវិសាមញ្ញ​តំណាងទូទាំង​ប្រទេស​របស់គណបក្សប្រជាជនកម្ពុជា​ (២៨-២៩ ខែមកររា ឆ្នាំ២០២៣) ​នៅមូលដ្ឋានសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកជំទាវ ​មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​ប្រទេស​មានសន្តិភាព ​ស្ថេរភាពនយោបាយ​ និងការអភិវឌ្ឍ​ឥតឈប់ឈរ។

លោកជំទាវ ក៏បានលើកឡើងដែរថា សូមឱ្យប្រជាពលរដ្ឋកុំជឿលើការឃោសនាបោក​បញ្ឆោត​របស់ជនអគតិ ដែលតែងតែ​បំផ្លើសបំផ្លៃ លាបពណ៌​គ្មានការពិត ព្រោះបុគ្គលទាំងនោះមិនដែល​បានធ្វើអ្វីអោយជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជននោះឡើយ ផ្ទុយទៅវិញពួកគេបានត្រឹម​តែធ្វើ​នយោបាយបែប​កុហកបោកប្រាស់​ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ​ឃ្លានអំណាចរហូត​ប្រព្រឹត្តិអំពើ​ខុសច្បាប់​រត់ចោលស្រុកម្តងហើយ ម្តងទៀត។

លោកជំទាវអនុប្រធានក្រុមការងារ ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋថែរក្សាសុខភាព ​ការពារការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ១៩​ និង​ជំងឺផ្តាសាយបក្សី ​ដែលទើបតែផ្ទុះឡើង​ជាថ្មីនៅ​ខេត្តព្រៃវែង ដូច្នេះ​សូម​ប្រជាពលរដ្ឋបញ្ឈប់​ការ​ប៉ះពាល់សត្វបក្សីឈឺ ឬងាប់ និង​រាយការណ៍​បន្ទាន់​ទៅកាន់​អាជ្ញាធរ​ដែល​នៅជិតផ្ទះបំផុត​ជៀសវាង​គ្រោះថ្នាក់ដល់អាយុជីវិត៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm