មន្រ្តីជំនាញ៖ ការឆ្លងជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែង កំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ

2023/02/28 01:27:33 am        342

​ភ្នំពេញ៖ គិតមកដល់ពេលនេះ ស្ថានភាពជំងឺផ្តាសាយបក្សីនៅមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ មិនមែនការឆ្លងទៅតំបន់ផ្សេងទៀតនោះទេ។ នេះបើតាមប្រសាសន៍មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល។

​មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា តំបន់ដែលឆ្លងជំងឺផ្ដាសាយបក្សី ក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីជំនាញសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គ្រប់គ្រងបានទាំងស្រុងហើយ មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតនោះទេ។

សម្រាប់អ្នកជំងឺផ្ដា សាយបក្សីដែលជាឪពុករបស់កុមារីស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺផ្តាសាយបក្សីនេះ រហូតមកដល់ពេលនេះ តាមរយៈលទ្ធផលបញ្ជាក់របស់មន្ទីរពិសោធន៍ បានឲ្យដឹងថា គាត់អវិជ្ជមានជំងឺនេះវិញហើយ ប៉ុន្ដែ ក្រុមគ្រូពេទ្យជំនាញបានឲ្យអ្នកជំងឺទទួលទានថ្នាំឲ្យគ្រប់ចំនួនកំណត់ និងបន្ដតាមដានសុខភាពប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

ក្រៅពីនេះ លោកជំទាវវេជ្ជបណ្ឌិតបន្ដអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដយក ចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ពីការឆ្លងរីករាលដាលជំងឺផ្ដាសាយបក្សីប្រភេទH5N1 ព្រោះជំងឺនេះ ក្នុងករណីឆ្លងចូលក្នុងរាង្គកាយហើយនោះ គឺការវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ និងឈានទៅមរណភាព ខ្លាំងជាងជំងឺកូវីដ១៩ទៅទៀត។

ក្រសួងសុខាភិបាល បានរកឃើញជំងឺផ្តាសាយបក្សីមួយករណី នៅខេត្តព្រៃវែង កើតលើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបានស្លាប់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ទាប់ពីរកឃើញករណីកើតមានជំងឺផ្តាសាយបក្សីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការអង្កេតស្រាវជ្រាវរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ព្រមទាំងចាត់វិធានការផ្សេងៗទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត និងសហគមន៍៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm