
ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាក បាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹ កនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអញ្ជើញទទួលជួបសវនាការជាមួយលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន នាយិកាអង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា(UNAIDS) ដែលជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំង២ បានលើកឡើងពីបញ្ហា នៃការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលមកទល់បច្ចុប្បន្នមានប្រមាណ២%ប៉ុណ្ណោះ ហើយក្នុងចំណោមនេះ ភាគច្រើនគឺជាអ្នកផ្ទុកមេរោគអេដស៍ខ្លួនឯង ដែលមានការរើសអើងចំពោះខ្លួនឯង។
បញ្ហាប្រឈមមួយចំនួនទៀត ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរ គឺបញ្ហាដែលកំពុងតែកើតមានឡើងទៅលើក្រុមប្រឈមខ្ពស់ទាំង៤, បញ្ហាដែ លអ្នកផ្ទុកមេរោគអេដស៍ មិនព្រមទៅទទួលយកឱសថប្រឆាំងមេរោគអេដស៍ ក៏ដូចជាការកើនឡើងនូវអត្រាឆ្លងមេរោគអេដស៍ ពីម្តាយទៅទារក ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។
ហេតុដូចនេះអ្វីដែលជាការគិតគូររួមគ្នារវាងកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអង្គការយូអិនអេដស៍ គឺត្រូវបន្តលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងគិតគូរដល់ទារក/កុមារ ដែលកើតមកហើយមានផ្ទុកមេរោគអេដស៍នោះ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូនលោកស្រីនាយិកាអង្គការយូអិនអេដស៍ ពីយន្តការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានរៀបចំឡើង និងកែសម្រួលឡើងវិញនៅឆ្នាំ២០១៩ ហើ យបានគ្របដណ្តប់ទៅដល់សាខាទាំង២៥រាជធានី-ខេត្តនៅឆ្នាំ២០២០ ដែលបាននិងកំពុងអនុវត្តការងា រអប់រំផ្សព្វផ្សាយទូលំទូលាយ បានទៅដល់សហគមន៍ ដែលក្នុងចំណុចនេះ លោកជំទាវកិត្តិសង្គហប ណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ញើសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ, ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ។
ក្នុងឱកាសនោះលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានបញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំមួយរូប, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺមានភាពឈ្លាសវៃ និងមានទស្សនវិស័យខ្ពស់ ក្នុងការចូលរួមប ញ្ចប់វិសមភាព នៃការទទួលសេវា ដែលក្នុងន័យនេះកម្ពុជាបានធ្វើឱ្យសេវា នៃការទទួលបានការព្យា បាលនេះ មិនស្ថិតនៅតែក្នុងទីក្រុងនោះឡើយ គឺបានរីកសាយគ្របដណ្តប់រហូតទៅដល់សហគមន៍។
លោកស្រី ក៏បានចាប់អារម្មណ៍ចំពោះការពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយ ពីការទប់ស្កាត់មេរោគអេដស៍ ជំងឺអេដស៍នេះ ឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ចំណោមក្រុមប្រឈមខ្ពស់ទាំ៤ គឺយុវវ័យ យុវជន និងនិស្សិត នៅតាមសាកលវិទ្យាល័យ ដោយសារការយល់ដឹងរបស់យុវជនបច្ចុប្បន្ននេះ មានការធ្លាក់ចុះដោយសារវិបត្តិជំងឺ-១៩ ហើយនេះគឺជាចំណុចត្រូវយកចិត្តទុកដាក់រួមគ្នា។
លោកស្រីក៏បានលើកឡើងដែរថា ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់លោកស្រី ជានាយិកាអង្គការយូអិនអេដស៍នៅកម្ពុជា លោកស្រី មានសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្តប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាសកលរួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកូវីដ-១៩ ដែលមិនទាន់ទៅណាឆ្ងាយពីមនុស្សជាតិយើងដែរ៕អត្ថបទៈ សំ ងីម






