អង់គ្លេស​ និង​អឺរ៉ុប​សម្រេចបាន​កិច្ចព្រមព្រៀង​ក្រោយ Brexit ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៅ​អៀរ​ឡង់​ខាងជើង​

2023/02/28 04:44:13 pm        212

​អង់គ្លេស៖ កាលពី​ថ្ងៃ​ចន្ទចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដំណាក់កាល​ថ្មី​ក្នុង​ទំនាក់​ទំនង ក្រោយ​ភាព​តានតឹង​ជុំវិញ​ការ​បញ្ចប់​សមាជិកភាព​ពី​សហភាព​អឺរ៉ុប ឬ Brexit ខណៈ​ពួកគេ​បាន​ឯកភាព​លើ​ការ​អនុវត្តន៍​ច្បាប់​ពាណិជ្ជកម្ម​នៅ​អៀរ​ឡង់​ខាងជើង​។

​លោក​នាយក​រដ្ឋមន្ត្រី Rishi Sunak និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​នៅ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង Windsor ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​។​ កិច្ច​ព្រម​ព្រៀង​នេះ​មាន​ឡើង​រយៈពេល​ជាង​ ១ឆ្នាំនៃ​ការ​ជជែក​គ្នា​ដ៏​តានតឹង​ជុំវិញ​ពិធីសារ​អៀរ​ឡង់​ខាង​ជើង ដែល​ពុំបាន​ដោះស្រាយ​រយៈពេល ​២៥ឆ្នាំ​មក​ហើយ​សម្រាប់​ដែនដី​នេះ ពី​កិច្ចព្រមព្រៀង​សន្តិ​ភាព​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​បញ្ចប់​ទៅ​កាលពី ​៣​ទសវត្សរ៍​កន្លង​ទៅ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ។

​កិច្ចព្រមព្រៀង​នៅក្នុង​ឆ្នាំ​២០២០ ​ជា​ផ្នែក​មួយ​នៃ​ការ​ចាក​ចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ជា​សន្ធិសញ្ញា​ដំបូង​ដែល​បាន​រក្សា​ខេត្ត​នេះ​ឲ្យ​ស្ថិត​នៅក្នុង​ទីផ្សារ​តែមួយ​របស់​អឺរ៉ុបសម្រាប់​ទំនិញ​រូបវន្ត និង​ស្ថិត​នៅក្រោម​ច្បាប់​គយ​ខុស​ពី​ដែនដី​ដទៃទៀត​នៃ​ចក្រភព​អង់គ្លេស ដែល​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ចំពោះ​សហជីព​គាំទ្រ​ចក្រភព​អង់គ្លេស​នៅ​ទីនោះ និង​អ្នក​ដែល​ប្រឆាំង​អឺរ៉ុប​នៅ​ទីក្រុង​ឡុង​ដ៍​។ ​លោក Sunak បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោកស្រី von der Leyen ដែល​បាន​សាទរ​កិច្ចព្រមព្រៀង​ថ្មី​នេះ​ថា​ជា​ក្របខ័ណ្ឌ Windsor ថា នេះ​គឺជា​ការចាប់ផ្ដើម​នៃ​ដំណាក់កាល​ថ្មី​ក្នុង​ទំនាក់ទំនង​របស់​យើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        577
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        382
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm