សមាគម​អ្នកសារព័ត៌មាន​កីឡា​ជប៉ុន​ពី​គ្នា ​១០​នាក់​ជាង​កើន​ដល់​ជិត​ ២០០​នាក់​

2023/02/28 04:55:19 pm        135

ជប៉ុន៖ ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ក្រុមការងារ​ទូរទស្សន៍​បាយ័ន BTV News ទៅកាន់​ប្រទេស​ជប៉ុន ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ សមាគម​អ្នកសារព័ត៌មាន​កីឡា (AJPS) បានធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ប្រវត្តិ និង​បទពិសោធន៍​នៃ​ការបង្កើត​សមាគម​នេះ​ឡើង ក៏ដូចជា​កិច្ច​ការដែល​ខ្លួន​សម្រេចបាន​ក្នុង​កីឡា​ជប៉ុន និង​ពិភពលោក​។​

​លោក Takafumin Kojo អគ្គលេខាធិការបាន​បង្ហាញថា សមាគម​អ្នកសារព័ត៌មាន​កីឡា​ជប៉ុន​នេះ​បង្កើតឡើង​នៅ​ខែកញ្ញា ​ឆ្នាំ​១៩៧៥ ដោយ​អ្នកសារព័ត៌មាន ដែល​រួមមាន​អ្នក​ថត និង​អ្នកសរសេរ​រឿង​កីឡាជួបប្រជុំគ្នា​ដើម្បី​រៀបចំ​បង្កើត​អង្គភាព​នេះ​ឡើង​។ មួយឆ្នាំ​បន្ទាប់​សមាជិក​កើនឡើង​ដល់​ ១៦​នាក់ ភាគច្រើន​ជា​អ្នកសារព័ត៌មាន​ដែល​ស្រឡាញ់​នឹង​ចូលចិត្ត​កីឡា និង​សកម្ម​ក្នុង​រឿង​កីឡា​ជប៉ុន ហើយ​បង្កើត​ក្នុង​គោលបំណង​ការពារ​វិជ្ជាជី​វៈ​សារព័ត៌មាន​កីឡា និង​ចូលរួមចំណែក​អភិវឌ្ឍ​កីឡា​ជប៉ុនក្នុង​ពិភពលោក​។ កិច្ចការ​ដ៏​សំខាន់​មួយទៀត​របស់ AJPS គឺ​ប្រមូលផ្តុំ​អ្នកសារព័ត៌មាន​កីឡា Freelance ឱ្យចូល​គ្នា​តែមួយ​ក្នុង​អង្គភាព​នេះ ទោះបីជា​មានការ​លំបាក​ក្នុងការ​ឱ្យគេ​ទទួលស្គាល់ អ្នក​ថត និង​អ្នក​សរ​សេរ​កីឡា Freelance ក៏ដោយ​។​

​លោកអគ្គលេខាធិការ​បន្តថា​ វា​ត្រូវការ​ពេល ​១០​ឆ្នាំ​ដើម្បី​បង្កើត​ស្ថាប័ន​មួយ​នេះ​ឱ្យ​ជោគជ័យ និង​បាន​ចូលរួម​លើ​កិច្ចការ​ជាច្រើន ​ដូចជា​ការប្រកួត​កីឡាអត្តពលកម្ម​ដ៏​ធំ​នៅ​ជប៉ុន​ឆ្នាំ​១៩៩០ កីឡា​អាស៊ី​លើក​ទី​១១ ​នៅ​ប៉េកាំង​ប្រទេស​ចិន តាំងពី​ពេល​នោះមក​សមាគម​ទទួលបាន​សិទ្ធ​ក្នុងការ​ចូលរួម​កីឡា​កីឡា​អាស៊ី​។ ក្រៅពីនោះ​នៅមាន​ការប្រកួត​អត្តពលកម្ម​ជើងឯក​ពិភពលោក​នៅ​តូ​ក្យូឆ្នាំ១៩៩១ ហើយ​ក៏បាន​ក្លាយជា​ដៃគូ​តាំងពី​ពេលនោះ​។ មិនយូរប៉ុន្មាន វា​ជា​ពេលវេលា​មិនអាច​បំភ្លេចបាន​ ដែល​សមាគម​ត្រូវបានសមាគម​សារព័ត៌មាន​កីឡា​អន្តរជាតិ (AIPS) ទទួលស្គាល់​ជា​សមាជិក ហើយ​ក៏បាន​លើកកម្ពស់​អ្នកសារព័ត៌មាន​កីឡា​ជប៉ុន​ដល់​កម្រិត​អន្តរជាតិ និង​បាន​ចូលរួម​កិច្ចការ​កីឡា​ពិភព​លោក​ជាច្រើន​រហូតដល់​សព្វថ្ងៃ និង​មាន​សមាជិក​កើន​ជិត ​២០០​នាក់​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        161
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm