រុស្ស៊ី​៖​ លក្ខខណ្ឌ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​មិនទាន់​ដាក់​ឲ្យ​អនុវត្តន៍​ពេលនេះ​ទេ ខណៈ​ទទួលស្គាល់​ផែនការ​សន្តិភាព​របស់​ចិន​

2023/02/28 05:59:19 pm        285

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទបាន​ទទួល​ស្គាល់​សំណើ​ សូម​ឲ្យ​មានការ​ដោះស្រាយ​ខាង​នយោបាយ​របស់​ចិន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​និយាយថា លក្ខខណ្ឌ​នានា​សម្រាប់​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​លើ​ជម្លោះ​នេះ មិនទាន់​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ពេល​នេះ​។

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ផែនការ​របស់​មិត្ត​ចិន​យើង នៅពេលនេះយើង​មើលមិនឃើញ​លក្ខខណ្ឌ​ណាមួយ​ ដែល​ចាំបាច់​ក្នុង​ការនាំ​រឿង​ទាំងមូល​នេះឆ្ពោះទៅកាន់​សន្តិភាព​ទេ​។ ​ប្រទេស​ចិនបាន​ព្យាយាម​រក្សា​ជំហរ​ជា​ភាគី​អព្យាក្រឹត្យ​ក្នុង​ជម្លោះ​នេះ ​ខណៈដែល​នៅតែ​បន្ត​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ជា​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី​។​ ​ទីក្រុង​ប៉េកាំង​កាលពី​សប្ដាហ៍​មុន​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី-​អ៊ុយ​ក្រែ​នវិល​ចូល​តុ​ចរចា ខណៈ​ខ្លួន​បាន​បញ្ចេញ​ផែនការ​ ១២​ចំណុច​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​បូក​រួមទាំង​ការគោរព​ដល់​អធិបតេយ្យ​ភាព​របស់​ប្រទេស​ទាំងឡាយ​។

​ក្រសួងការបរទេស​រុស្ស៊ីបាន​ថ្លែង​អំណ​គុណ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន ប៉ុន្តែបាន​និយាយថា រាល់​ដំណោះស្រាយ​ណាមួយ​ក្នុង​ជម្លោះ​នេះ ត្រូវតែទទួលស្គាល់​ការគ្រប់គ្រង​របស់​រុស្ស៊ីលើ​តំបន់​ចំនួន​៤ ​របស់​អ៊ុយ​ក្រែ​ន​នោះ​គឺ​តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson​ ដែល​ខ្លួន​បាន​ដាក់​ចូលក្នុង​ឧបសម្ព័ន្ធ​រួចទៅហើយ​។ ការចេញផ្សាយ​សំណើ​នេះ​មាន​ឡើង ក្រោយ​ការ​ចោទ​ប្រកាន់​ពី​លោកខាងលិច និង​អាមេរិក​ថា​ ចិន​កំពុង​ពិចារណា​ផ្ដល់​អាវុធ​ឲ្យ​រុស្ស៊ី ដែល​ចិន​បាន​អះ​អាង​ថាជា​រឿង​គ្មាន​មូលដ្ឋាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm