ពោធិ៍សាត់៖ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព និងបោះឆ្នោតជ្រើសតាំងលោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។
យោងតាមសេចក្តីប្រកាសព័ត៌របស់ ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយមានរបៀបវារៈចំនួនពីរនោះ បានលើកថា១-ការសម្រេចអំពីសុពលភាពនៃ អាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព។ និងទី២-បានបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។
តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងផងដែរថា អង្គសភាបានធ្វើការបោះឆ្នោតជ្រើស តាំងលោក យិន ប៊ុនណា ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយទទួលបានសន្លឹកឆ្នោតព្រមចំនួន ១០០សំឡេង នៃចំនួនសមាជិករដ្ឋ សភាទាំងមូលផងដែរ៕អត្ថបទ៖ បាន ចក់





