ចិន​លើកឡើងថា​ សហរដ្ឋអាមេរិក​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព ​និង​ស្ថិរភាព​តាមរយៈ​ហោះហើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

2023/02/28 06:42:56 pm        304

​ចិន៖ របាយការណ៍​មួយ​បាន​និយាយថា ​ប្រទេស​ចិន​កំពុង​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​យន្តហោះ​ល្បាត​កង​ទ័ព​ជើង​ទឹក P-8A Poseidon របស់​សហរដ្ឋអាមេរិកបាន​ហោះហើរ​ឆ្លងកាត់​តំបន់​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

​យោង​តាម​សារព័ត៌មាន Reuters ការប្រកាស​នេះ​បាន​កើតឡើង ​ស្រប​ពេល​ទីក្រុង​ប៉េកាំង​និយាយ​ថា ខ្លួន​មាន​អធិបតេយ្យភាព មាន​សិទ្ធិ​លើ​អធិបតេយ្យភាព និង​យុត្ដធិការ​លើ​ដែនទឹក​ខណ្ឌ​ចែក​ដីគោក​របស់​ល​ខ្លួន​ពី​កោះ​តៃវ៉ាន់ ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​ក្រុម​មេដឹកនាំ​កោះ​នេះ​បាន​លើក​ឡើង​ថា តំបន់​នេះ​គឺជា​ដែនទឹក​អន្តរជាតិ។ ​ទីបញ្ជាការ​សម្របសម្រួល​ខាងកើត​របស់​កងទ័ព​រំដោះប្រជាជន ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​និយាយថា សកម្មភាព​របស់​ភាគី​អាមេរិកបាន​ជ្រៀតជ្រែក និង​បង្ក​ការរំខាន​យ៉ាងច្បាស់​ដល់​ស្ថានភាព​តំបន់ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ​និងស្ថិរភាពក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។ យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​រឿងនេះ។ ប្រភព​ដដែល​បាន​បន្ថែមថា កងកម្លាំង​របស់​ទីបញ្ជាការ​នេះ​នៅតែ​បង្កើន​ការប្រុងប្រយ័ត្ន​ជានិច្ច និង​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ជាតិ​យ៉ាង​ម៉ឺងម៉ាត់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        588
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        383
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm