ប្រជាជន​ទួរគី​តវ៉ា​ជុំវិញ​ការឆ្លើយតប​គ្រោះ​រញ្ជួយ​ដី​របស់​រដ្ឋាភិបាល​នៅ​ពហុកីឡដ្ឋាន​ និង​នៅតាម​ផ្លូវ​

2023/02/28 07:27:24 pm        322

ទួរគី៖ សម្រែក​ថា «​រដ្ឋាភិបាល​លាលែង​ពី​តំណែង​» បាន​លាន់ឮ​ចេញពី​ខាងក្នុង​ពហុ​កីឡដ្ឋាន​បាល់​ទាត់​ប្រទេស​ទួរគី​ ខណៈ​ក្រុម​អ្នកគាំទ្រ​បាន​រិះគន់​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល ​ចំពោះ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ក្នុង​ខែ​នេះបណ្តាល​ឲ្យ​មនុស្ស​ជាង ៥​ម៉ឺននាក់​ស្លាប់​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។

រយៈពេល​បី​សប្តាហ៍​បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​មហន្តរាយបណ្តាល​ឱ្យ​ពលរដ្ឋ ១.៥លាន​នាក់​គ្មាន​លំនៅឋានមាន​កំហឹង​ជា​សាធារណៈ និង​ការប្រឆាំង​ចំពោះ​ប្រធានាធិបតីលោក Tayyip Erdogan កំពុងតែ​កើនឡើង​។​ ​លោក Erdogan បាន​ចុះ​ពិនិត្យមើល​ទីក្រុង​បាក់បែកដោយ​សន្យាថា​ នឹង​សាងសង់​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស និង​ដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​សាងសង់​ដែល​បាន​បំពាន​ច្បាប់​សុវត្ថិភាព ប៉ុន្តែ​វា​ប្រហែលជា​មិន​គ្រប់គ្រាន់​ដើម្បី​លួងលោម​អ្នក​នៅរស់​រានមាន​កំហឹង ដែល​បាន​និយាយថា ក្រុម​សង្គ្រោះបន្ទាន់​មក​យឺត​ពេក​ក្នុងការ​ដាក់ពង្រាយ​ ដើម្បី​ជួយ​ជនរងគ្រោះ​។​ ​មនុស្ស​រាប់ពាន់នាក់នៅតែ​ពុំទាន់​មាន​តម្រូវការ​ជា​មូលដ្ឋាន ដូចជា​ទីជម្រក និង​អនាម័យ​នៅឡើយ​បន្ទាប់ពី​ការរញ្ជួយ​ដី​។

ក្លឹប​បាល់ទាត់​មួយចំនួនមិន​យល់ស្រប​ចំពោះ​ការតវ៉ា​នេះ​ទេ​។ ក្រុម Caykur Rizespor ជា​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Rize ស្រុកកំណើត​របស់​ប្រធានាធិបតីលោក Tayyip Erdogan បាន​ហៅ​ការតវ៉ា​នេះ​ថា​ជា «​ទង្វើ​បង្កហេតុ​» នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សង្គម Twitter។​ ​រដ្ឋមន្ត្រីក្រសួង​កីឡាលោក Mehmet Kasapoglu និយាយថា កន្លែង​កីឡា​ពុំមែន​ជា​កន្លែង​សម្រាប់​នយោបាយ​ទេ ហើយ​បាន​បន្ទោស​ក្រុម​យក​ផលប្រយោជន៍​មួយចំនួន ​ចំពោះ​ការចូលរួម​នេះ​ក្នុង​គោលបំណង​បង្កហេតុ ដើម្បី​ធ្វើ​ឲ្យ​បាក់បែក​ការរួបរួមរ​បស់​ប្រទេស៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm