ក្រសួងការបរទេស ជំរុញឲ្យមន្រ្តីពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទាក់ទាញវិនិយោគិនមកកាន់កម្ពុជា

2023/02/28 08:00:36 pm        481

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់មន្រ្តីការទូតនៅបរទេសត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទាក់ទាញ​វិនិយោគិនមកកាន់កម្ពុជា។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសិក្ខាសិលាស្ដីពីការពង្រឹង​សមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា ដោយសិក្ខាសាលនេះមាន​ការអញ្ជើញ​ចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា និងអគ្គកុងស៊ុលចំនួនជាង៤០០នាក់។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាត្រូវ​បាន​ប្រទេសជាច្រើនប្រើប្រាស់ទាញយកផលប្រយោជន៍រៀងៗខ្លួន មិនថាទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកត្តានេះទាមទារឲ្យមន្រ្តីការទូតទាំងអស់មានបទពិសោធន៍​និងសមត្ថភាពពង្រឹងឲ្យបាននូវការការពារកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា បច្ចេកវិទ្យាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដែលមន្រ្តីការទូត​ទាំងក្នុង និងក្រៅប្រទេសត្រូវពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាសំដៅ​ទាញយកផលប្រយោជន៍​តាមរយៈផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិកត្រូនិចទៅកាន់វិនិយោគិនបរទេស។

ជាមួយគ្នា ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា បច្ចេកវិទ្យាគឺជាឧបករណ៍ដើម្បីផ្សព្វផ្សាយ​អំពីការខិតខំ​របស់រាជរដ្ឋាភិបាល និងប្រឆាំងព័ត៌មានក្លែងក្លាយ ដូចនេះមន្ត្រីការទូតទាំងអស់ត្រូវចែករំលែក​រាល់ព័ត៌មាននៅសកម្មភាពដល់សាធារណជន​ និងពង្រឹងវិសាលភាពកម្ពុជា ក្នុងគោលបំណង​ផ្តល់ប្រយោជន៍ជូនជាតិ និងមាតុភូមិ។

បន្ថែមលើសពីនេះ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឲ្យមន្ត្រីការទូតទាំងអស់យក​គោល​នយោបាយយុទ្ធសាស្ត្រ​បដិវត្តន៍​ឧស្សាហកម្មបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ដល់​ធនធានមនុស្ស ក៏ដូចជាការជំរុញវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែមានភាពរីកចម្រើន៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        164
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm