លោកជំទាវ ដាំ ដារីនី ចុះសំណេះសំណាលជាមួយសិល្បករកំពុងហាត់សមត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/02/28 11:26:41 pm        752

​ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសួរចុះសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្គោល សិល្បករ សិល្បការិនី ដែលកំពុងហាត់សម ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។​

ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវ ដាំ ដារីនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង ទទួលខុសត្រូវ យកចិត្តទុកដាក់ក្នុងការហាត់សម ដើម្បីចូលរួមសម្តែងក្នុងព្រឹត្តការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ​។

លោកជំទាវ មានប្រសាសន៍បន្ថែមទៀតថា កម្ពុជារង់ចាំ ៦៤ឆ្នាំ ដើម្បីក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តការណ៍ដ៏ធំសម្រាប់អាស៊ាននេះ កម្ពុជាបានឆ្លងកាត់នូវប្រវត្តសាស្ត្រជូរចត់ទម្រាំស្វែងរកបាននូវសន្តិភាពពេញលេញ មានសន្តិភាពនេះហើយ ទើបយើងមានការអភិវឌ្ឍគ្រប់យ៉ាងរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងភាពជាម្ចាស់ផ្ទះលើព្រឹត្តិការណ៍ដ៏ធំនេះ តែពេលនេះកម្ពុជាអាចធ្វើបាន។

លោកជំទាវ បណ្ឌិតបានបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាមានឱកាសក្នុងការបង្ហាញនូវវប្បធម៌ អារិយធម៌ និងស្ថានភាពពិតជាក់ស្តែង នៃប្រទេសមួយដែលមានការរីកចម្រើនប្រកបដោយតម្លៃសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។

ជាមួយគ្នានោះដែរ លោកជំទាវ បណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើជូនដល់សិល្បករ សិល្បការិនី ត្រូវថែរក្សាសុខភាពអោយបានល្អ និងខិតខំធ្វើការហាត់សម ដើម្បីអាចចូលរួមការសម្តែង ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនៅសល់តែចំនួន ៦៦ថ្ងៃទៀតនឹងមកដល់ហើយនោះ។

សូមបញ្ជាក់ថា គ្រូបង្គោល សិល្បករ សិល្បការិនី គឺពួកគេមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមសិក្សាសិល្បៈ ដែលកំពុងហាត់សមការសម្តែងសិល្បៈ ទស្សនីយភាព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាពេលខាងមុខសរុបចំនួន ៣៤០នាក់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm