កម្ពុជា និង UNAIDS ប្ដេជ្ញារួមគ្នាបង្កើនការផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺអេដស៍ ទៅដល់ក្រុមប្រឈមខ្ពស់

2023/03/01 12:00:21 am        84

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាក បាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអញ្ជើញ​ទទួលជួបសវនាការជាមួយលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន នាយិកាអង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា(UNAIDS) ដែលជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំង២ បានលើកឡើងពីបញ្ហា នៃការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលមក​ទល់​បច្ចុប្បន្ន​មានប្រមាណ២%ប៉ុណ្ណោះ ហើយក្នុងចំណោមនេះ ភាគច្រើនគឺជាអ្នកផ្ទុកមេរោគអេដស៍ខ្លួនឯង ដែលមាន​ការ​រើសអើង​ចំពោះខ្លួនឯង។ បញ្ហាប្រឈមមួយចំនួនទៀត ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរ គឺបញ្ហាដែល​កំពុងតែកើតមានឡើងទៅលើក្រុមប្រឈមខ្ពស់ទាំង៤, បញ្ហាដែ លអ្នកផ្ទុកមេរោគអេដស៍ មិនព្រមទៅ​ទទួល​យកឱសថប្រឆាំងមេរោគអេដស៍ ក៏ដូចជាការកើនឡើងនូវអត្រាឆ្លងមេរោគអេដស៍ ពីម្តាយទៅទារក ដោយសារ​តែវិបត្តិនៃជំងឺកូវីដ-១៩។ ហេតុដូចនេះអ្វីដែលជាការគិតគូររួមគ្នារវាងកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជន​ឆ្នើមថ្នាក់ជាតិ និងអង្គការយូអិនអេដស៍ គឺត្រូវបន្តលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងគិតគូរដល់ទារក/កុមារ ដែលកើតមកហើយមានផ្ទុកមេរោគអេដស៍នោះ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូនលោកស្រីនាយិកាអង្គការយូអិនអេដស៍ ពីយន្តការ​ក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានរៀបចំឡើង និងកែសម្រួលឡើងវិញនៅឆ្នាំ២០១៩ ហើ យបានគ្របដណ្តប់​ទៅ​ដល់សាខាទាំង២៥រាជធានី-ខេត្តនៅឆ្នាំ២០២០ ដែលបាននិងកំពុងអនុវត្តការងា រអប់រំផ្សព្វផ្សាយទូលំទូលាយ បាន​ទៅដល់សហគមន៍ ដែលក្នុងចំណុចនេះ លោកជំទាវកិត្តិសង្គហប ណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ញើសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវា​ជាតិ​សុខភាព​មាតា ទារក និងកុមារ ២១ កុម្ភៈ, ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ។

ក្នុងឱកាសនោះលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានបញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំមួយរូប, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺមានភាពឈ្លាសវៃ និងមានទស្សនវិស័យខ្ពស់ ក្នុងការចូលរួមប ញ្ចប់វិសមភាព នៃការទទួល​សេវា ដែលក្នុងន័យនេះកម្ពុជាបានធ្វើឱ្យសេវា នៃការទទួលបានការព្យា បាលនេះ មិនស្ថិតនៅតែក្នុងទី​ក្រុងនោះ​ឡើយ គឺបានរីកសាយគ្របដណ្តប់រហូតទៅដល់សហគមន៍។ លោកស្រីក៏បានចាប់អារម្មណ៍ចំពោះការពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយ ពីការទប់ស្កាត់មេរោគអេដស៍ ជំងឺអេដស៍នេះ ឱ្យបានស៊ីជម្រៅ និងទូលំទូលាយ​ដល់​ចំណោមក្រុមប្រឈមខ្ពស់ទាំ៤ គឺយុវវ័យ យុវជន និងនិស្សិត នៅតាមសាកលវិទ្យាល័យ ដោយសារការ​យល់ដឹង​របស់យុវជនបច្ចុប្បន្ននេះ មានការធ្លាក់ចុះដោយសារវិបត្តិជំងឺ-១៩ ហើយនេះគឺជាចំណុចត្រូវយកចិត្តទុកដាក់រួមគ្នា។

លោកស្រីក៏បានលើកឡើងដែរថា ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់លោកស្រី ជានាយិកាអង្គការយូអិនអេដស៍​នៅកម្ពុជា លោកស្រី មានសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្តប្រឹងប្រែងរួមគ្នាក្នុង​ការដោះស្រាយបញ្ហាសកលរួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកូវីដ-១៩ ដែលមិនទាន់​ទៅណាឆ្ងាយពីមនុស្សជាតិយើងដែរ៕ អត្ថបទ ៖ សំ ងីម​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        83
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm