គ.ជ.ប ចាត់ទុកការផ្សាយចោទប្រកាន់ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាទង្វើបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន

2023/03/01 12:54:57 am        175

ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលក្នុងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទងសមត្ថកិច្ច គ.ជ.ប ក្នុងគោលបំណងបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។ នេះបើតាមសេចក្តី បំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីបំភ្លឺនេះ បានឲ្យដឹងថា ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះឆ្នោត ដូចជាការអត្ថាធិប្បាយថា “ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោត នេះ(ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២) មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ”។ តាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការ សង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។

បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិភាគច្រើន ក៏បានចេញសេចក្ដីថ្លែងការណ៍ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងពិសេសបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើក ឡើងជាអាទិ៍ថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា ប្រព្រឹត្តទៅ ដោយជោគជ័យ ដោយសេរី យុត្តិធម៌ ដោយស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដារអន្តរជាតិ” និង “ ការបោះឆ្នោត នៅកម្ពុជាបានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់។

គ.ជ.ប បញ្ជាក់ថា ជាមួយការលើកឡើងថា “ថ្នាក់ដឹកនាំ គ.ជ.ប ៧រូប ចេញមកពីគណបក្សប្រជាជនកម្ពុជា" គឺមិនត្រឹមត្រូវទេ ដោយសារតែសមាសភាព គ.ជ.ប ទាំង៩រូបបច្ចុប្បន្ន គឺឆ្លើយតបទាំងស្រុងទៅនឹងមាត្រា ៦៥១ថ្មី គឺឱទ្ធធម្មនុញ្ញ ផ្នែកទី១ នៃច្បាប់ស្តីពីការរៀបចំ គ.ជ.ប។

គ.ជ.ប បញ្ជាក់ទៀតថា ការផ្ដល់បទសម្ភាសន៏របស់លោក សុន ឆ័យ ជាមួយលោក តាំង សារ៉ាដា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គឺជាអំពើបរិបពីរកេរ្តិ៍ជាសាធារណៈស្របតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រកម្ពុជា ពីព្រោះទង្វើនេះបានធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយសសា្ថប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អនុលោមតាមមាត្រា ១៥០ថ្មី (ពីរ)នៃរដ្ឋធម្មនុញ្ញ មាត្រា ៣ នៃច្បាប់ស្តីពីការៀបចំ និងការប្រព្រឹត្តទៅនៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការសម្រេចនាពេលកន្លងមករបស់តុលាការទាំង៣ថ្នាក់ ពិតជាបានផ្តល់ នូវភាពស្អាតស្អំ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ​មក គ.ជ.ប ដែលជាស្ថាប័នកំពូលចែងក្នុងរដ្ឋធម្មនុញ្ញ។

សេចក្តីបំភ្លឺ បន្តថា ជាការពិត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅបាន គ.ជ.ប មិនអាចធ្វើកិច្ចការងារនេះ​តែម្នាក់ឯង​បានទេ គឺត្រូវមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធ គណបក្សនយោបាយ និងបេក្ខជនឈរ​ឈ្មោះបោះឆ្នោត​អ្នក​បោះឆ្នោត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប្រទេសផ្តល់ជំនួយ អ្នកត្រួតពិនិត្យការ បោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមន្ត្រី បុគ្គលិកបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងជាពិសេស ម្ចាស់ឆ្នោត។

គ.ជ.ប សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជ និង​នីតិវិធី សម្រាប់ការបោះឆ្នោត និងគោរពតាមរាល់ឯកសារគតិយុត្តជាធរមាន ដើម្បីឱ្យការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ក្នុងបរិយាកាស ស្ងប់ស្ងាត់ ប្រកបដោយសន្តិភាព សុវត្ថិភាព របៀបរៀបរយ និងគ្មានអំពើហិង្សា៕ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        117
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm