ឯកឧត្តម ហ៊ុន ម៉ា​នី ស្នើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ផ្ដល់ឱកាស​បណ្ដុះបណ្ដាល​យុវជន​លើជំនាញ​ផ្សេងៗ​

2023/03/01 02:00:32 am        809

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បានធ្វើការអំពាវនាវដល់​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា (​ក​.​យ​.​គ​) សហការ​ជាមួយ​ក្រសួងស្ថាប័ន និង​ដៃគូ​នានា ផ្ដល់ឱកាស​ដល់​សិស្ស​និស្សិត និង​យុវជន ដើម្បី​បណ្ដុះបណ្ដាល​ពួកគេ ទៅលើ​ជំនាញ​ផ្សេងៗ។​

ក្នុងឱកាស​បិទ​សន្និបាត​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នា​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ហ៊ុន ម៉ា​នី មានប្រសាសន៍ វាយតម្លៃ​ទៅលើ ក​.​យ​.​គ ដែល​កំពុង​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​របស់ខ្លួន ពិសេស​បាន​កៀរគរ​នូវ​កម្លាំង​យុវជន នៅតាម​បណ្ដា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​របស់ ស​.​ស​.​យ​.​ក ប្រមាណ​ជាង ៣៨ ០០០​នាក់។​

ឯកឧត្តម​បាន​បន្តថា សូម ក​.​យ​.​គ មាន​កិច្ចសហការ​ល្អជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់ គាំទ្រ​សិស្ស​និស្សិត យុវជន​ឲ្យ​ទទួលបាន​ឱកាស ក្នុងការ​បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ។​

បើតាម​ឯកឧត្តម តុ​ប នេ​ត អនុប្រធាន ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា បាន​ឲ្យ​ដឹងថា ជា​ញឹកញាប់​ឯកឧត្តម ហ៊ុន ម៉ា​នី តែង​ចុះទៅ​ជួប​សំណេះសំណាល​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយចំនួន ដើម្បី​ស្ដាប់​នូវ​បញ្ហា​ប្រឈម ឬ​សំណូមពរ​របស់​សិស្ស​និស្សិត ពាក់ព័ន្ធ​នឹង​ការសិក្សា ឬ​ការងារ​ជាដើម។​

ឯកឧត្តម បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៣​នេះ ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នឹង​បន្ត​សហការ​ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ជា​ដៃគូ ចំនួន​១១៥​គ្រឹះស្ថាន ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​របស់​យុវជន​, ស្វែងរក​នូវ​ការឧបត្ថម្ភ​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់ ក​.​យ​.​គ និង​គាំពារ​ការងារ​ក្នុងសង្គម​របស់​យុវជន បន្ត​ការជួបជុំ​និស្សិត និង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm