សម្តេចតេជោ បញ្ជាបន្ទាន់ឱ្យពិនិត្យច្បាប់ពាក់ព័ន្ធការអភិរក្សសត្វព្រៃ ដោយអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិចិញ្ចឹម

2023/03/01 05:16:02 pm        435

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់បន្ថែម ករណីបញ្ហាសត្វក្ងោកដែលពលរដ្ឋចិញ្ចឹមដោយសម្ដេចបញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ពាក់ព័ន្ធ កែប្រែឱ្យពលរដ្ឋអាចចិញ្ចឹមសត្វជិតផុតពូជបាន ជាជាងទៅចាប់យកសត្វដែលពលរដ្ឋ​ខំ​ចិញ្ចឹម​មកទុកនោះ ហើយការចិញ្ចឹមសត្វកម្ររបស់ពលរដ្ឋក៏ជួយបង្កើតសត្វព្រៃឡើងវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានថ្លែងថាសត្វកម្រនេះ ពលរដ្ឋអាចចិញ្ចឹមបាន ហើយក៏អាចយកទៅលែង​នៅក្នុងព្រៃឡើងវិញផងដែរ។ សម្ដេច ថ្លែងថា សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀត បើទឹកដីកម្ពុជាងាយស្រួលចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅក្នុងព្រៃក៏បាន។ សម្ដេចបញ្ជាក់ថា សកម្មភាពពលរសដ្ឋនាំគ្នាចិញ្ចឹមត្វកម្របែបនេះ គឺបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃ​នៅកម្ពុជាឡើងវិញផងដែរ។

សម្តេចតេជោបានបញ្ជាឱ្យក្រសួងពិនិត្យច្បាប់ពាក់ព័ន្ធលើការអភិរក្សសត្វព្រៃដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិអាចចិញ្ចឹមសត្វជិតផុតពូជបាន ដោយកែប្រែពីការរឹតត្បិតមកជាចលនា​ចញ្ចឹម​សត្វវិញ គឺពលរដ្ឋអាចចិញ្ចឹមសត្វកម្របាន។

ជាមួយគ្នានេះសម្តេចតេជោ ក៏ប្រកាសថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿង​ចាប់យក​សត្វក្ងោក​អ្នក​ភូមិចិញ្ចឹមឡើយ ដោយករណីនេះ មន្ត្រីអនុវត្តន៍ច្បាប់សំអាងលើ​ហេតុផលដែល​មាននៅក្នុងច្បាប់៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm