បញ្ហា​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​នៅតែ​ជា​របៀបវារៈ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​

2023/03/01 06:43:20 pm        469

​កូរ៉េខាងជើង៖ បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង នឹង​នៅតែ​ជា​របៀបវារៈ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ តប​តាម​សំណើ​របស់​សហរដ្ឋអាមេរិក និង​អាល់​បា​នី ក្រោយ​ពួកគេ​បានដាក់​លិខិត​កាលពី​ថ្ងៃ​អង្គារ​ ទី​២៨​កុម្ភៈ ដោយមាន​ការគាំទ្រ​ពី​រាប់សិប​ប្រទេស​ជា​ចំនួន​ច្រើន​ទ្វេ​រដង​លើស​កាលពី​ឆ្នាំមុន​។

​វិធានការ​នេះ​ទំនងជា​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ផ្ទុះ​កំហឹង ដែល​បាន​ច្រានចោល​ដដែលៗ​អំពី​ការ​ចោទ​ប្រកាន់​ថា ​មានការ​រំលោភ​សិទ្ធិមនុស្ស និង​បាន​ស្ដីបន្ទោស​លើ​ការ​ដាក់​ទណ្ឌកម្ម​បង្ក​ឲ្យ​មាន​ស្ថានភាព​មនុស្សធម៌​ធ្ងន់ធ្ងរ​។ ​ចាប់​តាំងពី​ឆ្នាំ​២០០៦ មក​កូរ៉េខាងជើង​បាន​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ កើត​ចេញពី​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​លោក Kim Jong Un។ ប៉ុន្តែ​មាន​ករណី​លើកលែង​សម្រាប់​ការផ្ដល់​ជំនួយ​មនុស្សធម៌​។ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ជំរុញ​ឲ្យ​ក្រុមមន្ត្រី​រដ្ឋាភិបាល​រៀបចំ​កែប្រែ​មូលដ្ឋាន​គ្រឹះ​ក្នុង​ផលិតកម្ម​កសិកម្ម ស្របពេល​មាន​ក្ដីបារម្ភ​ថា​កង្វះ​ស្បៀង​អាហារ​របស់​ប្រទេស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។

​បេសកជន​របស់​កូរ៉េខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង New York ពុំបាន​ឆ្លើយតប​ភ្លាម​ទេ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​នេះ​។ លិខិត​ខ្លី​មួយ​ដាក់ជូន​ប្រធាន​ក្រុមប្រឹក្សា​មាន​សមាជិក​ ១៥​ប្រទេស​ដែល​សារព័ត៌មាន Reuters ទទួល​បាន​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​អាល់​បា​នី និង​មានការ​គាំទ្រ​ពី​ប្រទេស​ចំនួន​៥៩ និង​សហភាព​អឺរ៉ុប​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm