សម្តេចតេជោ៖ «កម្ពុជាមិនប្រកាសជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតានោះឡើយ»

2023/03/01 06:53:27 pm        453

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសថា បើទោះបីជាបច្ចុប្បន្នមានប្រទេសមួយចំនួន ប្រកាសថាជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា តែសម្រាប់កម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយក៏មិនទម្លាក់ចោលការការពារជំងឺកូវីដ១៩ ហើយត្រូវបន្តការចាក់វ៉ាក់សាំង​ការពារជំងឺនេះបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព​សម្ពោធដាក់ឱ្យប្រើ​ប្រាស់ អគារ សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនប្រកាសថាកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតាឡើយ ទោះបីជាប្រទេសមួយចំនួនប្រកាសចេញថាជំងឺនេះជាផ្តាសាយធម្មតាក៏ដោយ។ សម្ដេចតេជោបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេស​ទន់ខ្សោយ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន​ខ្ពស់ជានិច្ច ទោះបីជាបច្ចុប្បន្នរាជរដ្ឋាភិបាលមិនបន្ត ដាក់ជាកាតព្វកិច្ចពាក់ម៉ាស់ចំពោះពលរដ្ឋ ប៉ុន្តែក៏តែលើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាស់បន្តនៅទីប្រជុំជន។

សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា បើកម្ពុជាចាត់ទុកថា ជំងឺកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតា ដូច្នេះរាជរដ្ឋាភិបាលគ្មានហេតុផលណាអំពាវនាវឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។ សម្ដេចតជោបញ្ជាក់ថា សម្ដេចត្រូវនិយាយទប់ស្កាត់ ក្រែងមានមតិណាមួយលើកឡើងថា ប្រទេសដទៃប្រកាសដាក់ថាជាជំងឺផ្តាសាយធម្មតា ប៉ុន្ដែកម្ពុជាមិនមានការចាំបាច់នោះទេ។

សម្ដេច បន្តប្រាប់ឱ្យលោកជំទាវ ឱ វណ្ណឌីន បន្តការខិតខំដើម្បីចាក់វ៉ាក់សាំងបន្តទៀត ដល់ពលរដ្ឋ។ ខណៈបច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងឃ្លាំងចំនួន ៦ លានដូស និងចំនួន ២០ លានដូស មិនទាន់ដឹកមកដល់កម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm       
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        24
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm