Ivan Toney ព្រម​ទទួល​ថា ​ពិតជា​បាន​រំលោភច្បាប់​ភ្នាល់​របស់ FA

2023/03/01 07:07:42 pm        100

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Brentford, Ivan Toney បាន​យល់ព្រម​ទទួល​ការពិន័យ​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស FA ពាក់ព័ន្ធ​រឿង​រំលោភច្បាប់​ភ្នាល់​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​ត្រូវ​ពិន័យ​ដោយ FA កាលពី​ខែវិច្ឆិកា​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​នេះ​ដែលមាន​ដល់​ទៅ ២៣២ករណី មុនពេល​គេ​ស៊ើប​ឃើញ​មានការ​រំលោភបំពាន​ច្បាប់​នេះ ៣០ករណី​បន្ថែមទៀត​។

​​Ivan Toney បាន​ស៊ុត​បញ្ចូល​ទី ១៤គ្រាប់​រដូវ​កាល​នេះ​ក្នុងការ​បង្ហាញខ្លួន ២១លើក​នៅ Premier League ខណៈ Brentford កំពុង​ឈរ​លេខ ៩ ក្នុង​តារាង​។​ ​​Ivan Toney ត្រូវបាន​គេ​រកឃើញ​ចំពោះ​ការបំពានច្បាប់​របស់ FA នៅ​ចំនុច E8 ដែល​បាន​ហាមឃាត់​មិនឱ្យ​កីឡាករ​អាជីព​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​ល្បែងស៊ីសង រឺ​ផ្តល់ព័ត៌មាន​សំងាត់​របស់​ក្រុម​ទៅខាង​ក្រៅ​ក្នុង​គោលបំណង​នៃ​ការ​ភ្នាល់​។ ​​បើតាម​ការបង្ហាញ​រប​ស់ FA, Ivan Toney មាន​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​ចន្លោះ​ពីថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០២១ នៅពេល​ប្រកប​អាជីព​ជាមួយ​ក្លិប​ Scunthorpe United, Wigan Athletic, Peterborough United និង Brentford​។​

​​រំលឹកថា ​ក្រៅពី Ivan Toney ខ្សែការពារ​អង់គ្លេស Kieran Trippier ក៏​ធ្លា​ក់រង​ពិន័យ ១០សប្តាហ៍​ដោយ FA កាលពី​ខែធ្នូ ​ឆ្នាំ២០២០ ផងដែរ​ដែល​បានផ្តល់​ព័ត៌មាន​ទៅខាង​ក្រៅ ​ដើម្បី​ធ្វើការ​ភ្នាល់​ពី​ការផ្ទេរ​របស់ខ្លួន​ពី Tottenham Hotspur ទៅកាន់ Atletico Madrid​។ ​​កាលពី​ឆ្នាំ២០១៧ អ្នកចាត់ការ និង​ជា​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Joey Barton ត្រូវបាន FA ពិន័យ ៥ខែ​បន្ទាប់ពី​ត្រូវបាន​គេ​រកឃើញថា​បាន​ភ្នាល់​បាល់ ១២៦០លើក​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm