UN៖ មនុស្ស​យ៉ាងហោចណាស់​ ៥​ម៉ឺន​នាក់​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី និង​រាប់​ម៉ឺន​នាក់​នៅ​បាត់​ខ្លួន

2023/03/01 09:25:28 pm        401

​ទួរគី៖ ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា គ្រោះ​រញ្ជួយ​ដី​មហន្តរាយ​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ទួរគី ​និង​ស៊ី​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​ម៉ឺន​នាក់​ស្លាប់ ច្រើន​នាក់​រងរបួស និង​រាប់ម៉ឺន​នាក់​នៅ​បាត់​ខ្លួន ខណៈ​រាប់សែន​នាក់​បាន​បាត់បង់​លំនៅឋាន​។

លោក Martin Griffiths បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា បី​សប្តាហ៍​បន្ទាប់ពី​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិ​ច​ស្ទ័​របាន​វាយប្រហារ​ភាគខាងត្បូង​ប្រទេស​ទួរគី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី រួមទាំង​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ដែល​ទំហំ​នៃ​គ្រោះមហន្តរាយ​នេះ​គឺ​កាន់តែច្បាស់​ថា យ៉ាងហោចណាស់​មនុស្ស ៤៤,០០០​នាក់បាន​ស្លាប់​នៅក្នុង​ប្រទេស​ទួរគី ​និងប្រហែល ៦,០០០នាក់​ស្លាប់នៅក្នុង​ប្រទេស​ស៊ី​រី ភាគច្រើន​នៅ​តំបន់​ភាគ​ពាយព្យ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​។ ​​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការអំពាវនាវ​បន្ទាន់​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជំនួយ ៣៩៧.៦លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ប្រទេស​ស៊ី​រី និង​ ១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជនរងគ្រោះ​នៅ​ប្រទេស​ទួរគី ដែល​ជំនួយ​នេះ​គ្រប​ដណ្តប់​តែ​តម្រូវការ​សង្គ្រោះបន្ទាន់​ស​ម្រា​ប់​រយៈពេល ៣​ខែ​ខាងមុខ​ប៉ុណ្ណោះ​។

​លោក Griffiths និយាយ​ដោយ​ផ្តោតលើ​ប្រទេស​ស៊ី​រី​ថា មុនពេល​រញ្ជួយ​ដី ប្រជាជន ១៥.៣លាន​នាក់ ឬ ៧០ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេសត្រូវការ​ជំនួយ​មនុស្សធម៌​។ ការវាយតម្លៃ​ដំបូង​បានចង្អុលបង្ហាញ​ថា ប្រជាជន ៥លាននាក់​នៅក្នុង​ប្រទេស​ស៊ី​រីត្រូវការ​ទីជម្រក​ជា​មូលដ្ឋាន និង​ជំនួយ​មិនមែន​ស្បៀងអាហារ​។ លោក Griffiths និយាយថា អគារ​រាប់រយ​ខ្នង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការបាក់​រលំរាប់ពាន់​ខ្នង​អាច​នឹងត្រូវ​រុះរើ ហានិភ័យ​នៃ​ជំងឺ​កំពុង​កើនឡើង​ក្នុងពេល​មានការ​ផ្ទុះ​ជំងឺ​អាសន្នរោគ​មុន​រញ្ជួយ​ដី ហើយ​តម្លៃ​អាហារ និង​របស់របរ​ចាំបាច់​ផ្សេងទៀត​ឡើងថ្លៃ​ខ្លាំង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        996
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        504
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm