ចិនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បណ្តាប្រទេសជាច្រើនក្នុងអាស៊ី

2023/03/01 10:05:59 pm        693

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ថ្លែងថា ចិនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ ដល់បណ្តាប្រទេសជាច្រើនក្នុងអាស៊ី។

ការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងពេលអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ​ធ្វើឡើងនាទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងដើមសតវត្សទី២១នេះ ការងើបឡើងយ៉ាង​ជាក់ច្បាស់​របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រ​នយោបាយ ការទូត និងយោធាកាន់តែធំឡើង ដំណាលពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅ​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការងើបឡើងរបស់ប្រទេសចិនបាន​បង្កទៅ​ជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក ចំពោះការរក្សា​ឋានៈជា​មហា​អំណាច​ទីមួយនៃពិភពលោក ​ហើយ​ទំនាក់ទំនង​កាន់​តែ​ស្មុគស្មាញ​រវាង​សហរដ្ឋអាមេរិក និង ចិន ជះ​ឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច​ និងសណ្តាប់ធ្នាប់សកល។

ឯកឧត្តម ​ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការប្រកួតប្រជែងនេះ បានស្តែងឡើងតាមរូបភាពចម្រុះ និង​តាមការដាក់ចេញនូវគំនិត​ផ្តួចផ្តើម​ជាច្រើន ដែលជាការតបតគ្នាមិនដាច់។ ​យ៉ាងណាមិញ ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ​ចំពោះអាស៊ីចិន​ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ស្ទើរគ្រប់បណ្តាប្រទេស​ដែល​ត្រូវការគ្នាទៅវិញទៅមក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ចាប់តាំងពីបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ​ប្រទេសចិនកាន់តែមានទំនុកចិត្តលើសមត្ថភាព​ អំណាច និង​ឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ ​និងពិភពលោក ខណៈចិនប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ក្នុងការកសាងនូវ «មហាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ» ​តាមលក្ខណៈពិសេសរបស់ចិន ដែល គ្មាននរណាអាចរារាំងបានឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើកឡើងថា ឆ្លើយតបនឹងការងើបឡើងនៃអំណាច និងឥទ្ធិពលរបស់​ចិន ចាប់តាំងពីប្រទេសនេះបានដាក់ចេញនូវគំនិត​ផ្តួចផ្តើម​ខ្សែរក្រវ៉ាត់ និងផ្លូវនៅឆ្នាំ២០១៣មក សហរដ្ឋអាមេរិកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ» សដៅពង្រឹង​ឡើងវិញ​នូវសម្ព័ន្ធភាពរបស់ខ្លួននៅអឺរ៉ុប ​និងនៅអាស៊ី ព្រមទាំងកសាងឡើងនូវអង្គការភូមិ​សាស្ត្រនយោបាយ ​ដើម្បី​ហ៊ុមព័ទ្ធ​ចិ​ន តួយ៉ាង «កិច្ចសន្ទនាសន្តិសុខចតុភាគី» (QUAD), «កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី» (AUKUS), និង «ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក» (IPEF) ជាដើម។

ជាក់ស្តែង «យុទ្ធសាស្ត្រសន្តិសុខជាតិ» របស់សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានបង្ហាញឲ្យឃើញ​កាន់តែច្បាស់​នូវការប្តេជ្ញារបស់អាមេរិកក្នុងការប្រឆាំងចិន ដោយយកការប្រកួតប្រជែង​ផ្នែកយុទ្ធសាស្រ្ត​ជាមួយចិនជាអាទិភាពទី១៕ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm