អាជ្ញាធរ និង JICA ប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​

2021/04/27 09:59:58 am        24

ភ្នំពេញ៖ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនដែល​ហៅ​កាត់​ថា JICA បាន​ប្រជុំ​ពិភាក្សា​គ្នា​លើ​គម្រោង​សាង​សង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​។

​អភិបាល​រាជធានី​ភ្នំពេញ ឯក​ឧត្ដម ឃួ​ង ស្រេង រួម​ជាមួយ​មន្ត្រី​ជំនាញ​នានា​នៃ​រដ្ឋបាល​រាជធានី និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនដែល​ហៅ​កាត់​ថា JICA នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ២០១៩​នេះ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើ​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​មាន​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ការ​ជួប​ពិភាក្សា​ការងារ​រវាង ឯ​ឧត្ដម ឃួ​ង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនដែល​ហៅ​កាត់​ថា JICA គឺ​បាន​ពិភាក្សា​អំពី​បញ្ហា​ដី សម្រាប់​ការ​រត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែល​ជា​គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់ ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កខ្វក់​ទឹក​ក្នុង​រាជធានី​ភ្នំពេញ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើងឯក​សម្រាប់​សាងសង់​ស្ថានីយ​នេះ ក្រោម​ជំនួយឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនហៅ​កាត់​ថា JICA។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯ​ឧត្ដម ឃួ​ង ស្រេង ក៏បាន​ឯកភាពឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណងចុះ​បោះ​បង្គោល​ព្រំ និង​កាយ​ដីដែល​មាន​ចាក់​រំលោភ​ប្រឡាយ ដោយ​យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយដើម្បី​ទុក​ឱ្យ​ខាង​អង្គភាព JICA ធ្វើ​កិច្ចការ​ទៅតាម​តម្រូវការ​របស់​អង្គភាព​នេះ​។

​មន្ត្រី​ក៏បាន​បញ្ជាក់​ដែរ​ថា គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ភាគី​ជប៉ុន ដែល​មាន​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ គឺជា​គម្រោង​ដែល​មិន​ធ្លាប់​មាន​របស់​ភាគី​ជប៉ុន ក្នុង​ការ​កសាង​ប្រឡាយ​លូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 06:24:03 pm        153
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/11 03:18:47 am        107
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 11:17:50 pm        524

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm