ទីក្រុង​ដេលី​សាង​សង់​គំនរ​អូស​បូជា​សព​អ្នកជំងឺ COVID-19 បណ្ដោះ​អា​សន្ន ​ខណៈ​កង្វះ​អុកស៊ីសែន និង​អ្នក​ស្លាប់​កើន​ឡើង

2021/04/28 09:14:33 am        1.2 K

​ឥណ្ឌា៖ ទី​បច្ឆា​សម្រាប់​បូជាសព​នៅ​រដ្ឋធានី​ដេលី​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​បង្ខំ​ឱ្យ​សាងសង់​គំនរ​អូស​បូជាសព​បណ្តោះ​អាសន្ន​ ខណៈ​ដែល​ទីក្រុង​នេះ​អស់​កន្លែង​បូជាសព​។​ បុគ្គលិក​កំពុង​ធ្វើការ​យ៉ាង​មមាញឹក ​២៤​ម៉ោង​លើ ​២៤​ម៉ោង​ ខណៈ​ដែល​ឧទ្យាន​ និង​កន្លែង​ទំនេរ​ផ្សេងទៀត​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បូជាសព​ផង​ដែរ​។​

​ក្រុម​គ្រួសារ​នានា​ត្រូវ​រង់ចាំ​រាប់​ម៉ោង ​ទម្រាំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បូជាសព​អ្នក​ស្លាប់​ ដោយសារ​តម្រូវការ​កើន​ឡើង​។​ ចំនួន​អ្នក​ស្លាប់​កំពុង​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ខណៈ​រលក​ទី​២ នៃ​ការ​ឆ្លង​ជំងឺ​នេះ​កំពុង​រាតត្បាត​​ក្នុង​ប្រទេស​នេះ​យ៉ាង​ធ្ងន់ធ្ងរ​។​ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ជាង ៣២០.០០០​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ការ​កើន​ឡើង​នៃ​អ្នកជំងឺ​ និង​មនុស្ស​ស្លាប់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​នេះ​ ហើយ​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​ធ្លាក់​ទ្រុឌទ្រោម​ បាន​ចាប់ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ជា​ចាំបាច់​ច្រើន​ពី​បរទេស​។​ ​ប្រទេស​ដែល​មាន​ប្រជាជន​ជិត ១,៤​ពាន់​លាន​នាក់​កំពុង​ប្រឈម​នឹង​កង្វះ​បន្ទប់សង្គ្រោះបន្ទាន់​។​

​មន្ទីរពេទ្យ​ជាច្រើន​កំពុង​ជួបប្រទះ​កង្វះ​អុកស៊ីសែន​ ហើយ​មនុស្ស​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ងាក​ទៅ​រក​កន្លែង​បូជាសព​បណ្ដោះអាសន្ន និង​ការ​បញ្ចុះសព​។​ ការ​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ចំនួន ៣២៣.១៤៤​នាក់ បាន​ធ្វើ​ឱ្យ​ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧ ,៩៤០,២៨៩​នាក់​ជា​ចំនួន​ខ្ពស់​បំផុត​បន្ទាប់​សហរដ្ឋ​អាមេរិក ​និង​មនុស្ស​ស្លាប់​សរុប​ចំនួន ២០០,៣៨៩​នាក់​៕

អត្ថបទ៖ សុខមាន 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        145
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm