នគរបាល និង​ក្រុមបាតុករ​ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង Athens បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​ប្រតិបត្តិ​ករ​រថភ្លើង

2023/03/02 04:31:36 pm        429

​ក្រិក៖ ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ទីក្រុង Athens កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​រថភ្លើង Hellenic Train។

នគរបាល​បាន​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុម​អ្នក​តវ៉ា​គប់​ដុំថ្ម ដែល​បាន​ដុត​ភ្លើង​បង្ក​អគ្គិភ័យ​នៅ​តាម​ផ្លូវ​។ រថភ្លើង​ដឹក​អ្នកដំណើរ​ប្រទេស​ក្រិ​ក​មួយ​គ្រឿងបាន​បុក​គ្នា​ ជាមួយ​រថភ្លើង​ដឹក​ទំនិញ​មួយ​គ្រឿង​ផ្សេងទៀត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ជិត​ទីក្រុង Larissa ភាគ​ខាងជើង​បណ្តាល​ឲ្យ​ទូ​រថភ្លើង​ទាំងអស់​ភ្លាត់​ចេញពី​ផ្លូវដែក​ និង​បាន​ក្រឡាប់បណ្តាល​មនុស្ស​យ៉ាងហោចណាស់ ៤៣​នាក់​ស្លាប់​ភាគច្រើន​ជា​សិស្ស​។ ក្រុមមន្ត្រី​បាន​និយាយថា ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត ខណៈសីតុណ្ហភាព​នៅ​ក្នុង​ទូ​រថភ្លើង​មួយ​បាន​កើន​ឡើង​ដល់ ១,៣០០​អង្សា​សេ បន្ទាប់ពី​វា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អណ្តាត​ភ្លើង​។ ក្រុមហ៊ុន Hellenic Train ជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​ហ្វឺ​រ៉ូ​វី ដេ​ឡូ​ស្តា​តូ​ (Ferrovie dello Stato) របស់​ប្រទេស​អ៊ីតាលី ដែល​បាន​ទទួល​ធ្វើ​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ស៊ើបអង្កេត​គ្រោះថ្នាក់​នេះ​។

មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​ថា ប្រធាន​ស្ថានីយ​ក្នុង​តំបន់​ទទួលបន្ទុក​ផ្នែក​សញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពី​បទ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​ដោយ​ការ​ធ្វេស​ប្រហែស​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​និយាយថា រថភ្លើង​ទាំងពីរ​គ្រឿង​បាន​កំពុង​រត់​នៅលើ​ផ្លូវ​តែមួយ​ជាច្រើន​គីឡូម៉ែត្រ​មុនពេល​បុក​គ្នា​។ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​លោក Kostas Karamanlis បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ដោយ​និយាយ​ថា ​លោក​ទទួលខុសត្រូវ​ចំពោះ​ការ​ខក​ខាន​ជា​យូរ​មក​ហើយ​របស់​រដ្ឋ​ ក្នុង​ការ​ជួសជុល​ប្រព័ន្ធ​ផ្លូវដែក​។​ យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​រថភ្លើង Hellenic Train បាន​ឱ្យដឹងថា រថភ្លើង​ដឹក​អ្នកដំណើរ ៣៤២នាក់ និង​បុគ្គលិក ១០នាក់ ខណៈ​បុគ្គលិក ២នាក់​នៅ​លើ​រថភ្លើង​ដឹកទំនិញ​។ មន្ត្រី​ពន្លត់​អគ្គិភ័យ​និយាយថា អ្នកដំណើរ ៦៥នាក់​ដែល​អ្នករងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុងនោះ ៦នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        842
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        462
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm